ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិកបានព្យាករណ៍ថា Milky Way នឹងប៉ះទង្គិចជាមួយនឹង Galaxy ដទៃក្នុងរយៈពេល ៤ពាន់លានឆ្នាំខាងមុខ ប៉ុន្ដែផែនដីនឹងទទួលរងគ្រោះថ្នាក់ក្នុងករណីនេះនោះទេ។

/Andromeda និង Milky Way ធ្លាប់ត្រូវបានគេយល់ថាជា Galaxy កូនភ្លោះ ដោយសារតែទំហំនឹងអាយុកាលរបស់វា ប្រហាក់ប្រហែលគ្នា

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១មិថុនា ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ទីភ្នាក់ងារអវកាសអាមេរិក(NASA)ប្រកាសថា ពួកគេបានវិភាគទិន្នន័យពីកែវយឹតអវកាស Hubble អំពីគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នារវាង Milky Way(ហ្គាឡាក់ស៊ីដែលមនុស្សយើងកំពុងរស់នៅ) ជាមួយនឹង ហ្គាឡាក់ស៊ី ដែលមានឈ្មោះថា Andromeda។ ដោយសារតែ Andromeda ចេះតែធ្វើដំណើរឆ្ពោះមកកាន់ Milky Way គេជឿថា ហ្គាឡាក់ស៊ី ទាំងពីរនេះនឹងប៉ះទង្គិចគ្នារយៈពេល ២ពាន់លានឆ្នាំ នេះបើតាមសេចក្ដីរាយការណ៍របស់ AFP ។

Roeland van der Marel តារាវិទូម្នាក់ដែលកំពុងគ្រប់គ្រងកែវយឹតអវកាស Hubble មានប្រសាសន៍ថា ៖ នោះគឺជាការត្របាញ់បញ្ចូលគ្នាដ៏ខ្លាំងក្លារវាង ហ្គាឡាក់ស៊ី នៅក្នុងលំហអាកាស។

ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានព្យាករណ៍ដែរថា ផ្កាយ និងភពទាំងឡាយ នៅក្នុង ហ្គាឡាក់ស៊ី  Andromeda នឹងមិនប៉ះទង្គិចជាមួយផែនដីនោះទេ ព្រោះថា ហ្គាឡាក់ស៊ី ទាំងពីរមានគម្លាតឆ្ងាយពីគ្នាខ្លាំងណាស់។ បន្ទាប់ពី Andromeda និង Milky Way​ បានក្លាយជា ហ្គាឡាក់ស៊ីតែមួយនោះ ទីតាំងរបស់ព្រះអាទិត្យនឹងត្រូវផ្លាស់ប្ដូរ។ ចំណែកទិដ្ឋភាពផ្ទៃមេឃនៅពេលយប់ ក៏នឹងមិនដូចបច្ចុប្បន្ននេះដែរ។

ហ្គាឡាក់ស៊ី Andromeda និង Milky Way​ មានទំហំ និងអាយុកាលប្រហាក់ប្រហែលគ្នា។ អាយុរបស់ហ្គាឡាក់ទាំងនេះ ប្រហែល ១ម៉ឺនលានឆ្នាំ។ 

នៅក្នុងពេលមានការប៉ះទង្គិចគ្នា ព្រះអាទិត្យនឹងមានទំហំកាន់តែធំ រហូតដល់មានកំដៅខ្លាំងដែលអាចដុតកំទេចអ្វីៗទាំងអស់នៅលើផែនដី។ ពេលនោះ អរិយធម៌របស់មនុស្សនឹងត្រូវបំផ្លាញ ប្រសិនមនុស្សមិនអាចរកឃើញបច្ចេកវិទ្យាសាងសង ដែលមានលទ្ធភាពក្នុងការការពារកំដៅដ៏ខ្លាំងក្លានោះ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ dailytelegraph/VE