ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Chinadaily អោយដឹងថា នៅឯចំណុចកណ្តាល នៃប្រទេសបារាំង ឯណោះវិញ ភាពអធឹកអធម បានកើតមានឡើង ជាបណ្តើរៗហើយ ខណៈ ខិតជិត មកដល់នៃ កម្មវិធី​ បុណ្យ ពន្លឺ ដ៏ពេញនិយម របស់ប្រទេសនេះ។

width=497

ទិដ្ឋភាពរួម នៃការតម្លើង ភ្លើងចម្រុះពណ៌ នៅឯ Le Prince des Lumieres ដោយវិចិត្រករ ឈ្មោះ Damien Fontaine កាលពីវេលា ល្ងាច ថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ ដើម្បី ត្រៀម ក៏ដូចជា រៀបចំ ក្នុងការ ចូលរួម តាំងបង្ហាញស្នាដៃ សិល្បៈ ក្នុងការ ប្រារព្ធ កម្មវិធី បុណ្យ ល្បីប្រចាំឆ្នាំ បុណ្យពន្លឹ Lights  Festival

width=496

width=496

គួរបញ្ជាក់ផងដែរថា បុណ្យពន្លឺ ជាបុណ្យមួយ ប្រកបទៅ ដោយភាព ទាក់ទាញ និង ពេញនិយម បំផុត នៅ ក្នុងប្រទេស​ បារាំង ជាពិសេស នៅកណ្តាលក្រុង លីយ៉ុង ផ្ទាល់តែម្តង ។ បន្ថែមពីលើនេះ ប្រភពសារ ព័ត៌មានដដែល បន្ត  គូសបញ្ជាក់អោយដឹងថា បុណ្យមួយនេះ ជាទូទៅ ត្រូវបានគេ ប្រារព្វឡើង ជារៀង រាល់ឆ្នាំ ពោលគឺ នៅចន្លោះ ពីថ្ងៃទី ៦ ទៅ ថ្ងៃទី ៩ ខែធ្នូ ដោយនៅក្នុងនោះ គេឃើញ មានការតុបតែង ភ្លើងពណ៌ចម្រុះ ដ៏ប្រណិត ពីសំណាក់ ស្នាដៃឯក របស់ក្រុមវិចិត្រករ ក៏ដូចជា សិល្បករ និង អ្នករចនា ម៉ូត មកពីទូទាំងពិភពលោក ៕

width=493

width=490

width=489

width=488

ប្រែសម្រួល ៖ កុសលប្រភព ៖ Chinadaily