សេអ៊ូលៈ បណ្តាមេដឹកនាំវិនិយោគទុនបរទេស ប្រចាំនៅ កូរ៉េខាងត្បូង បានបង្ហាញការ មិនចាប់អារម្មណ៍ ចំពោះស្ថានភាពជម្លោះនៅឧបទ្វីបកូរ៉េ ព្រមទាំងបានបង្ហាញការតាំងចិត្តថា នឹងបន្តបង្កើនការធ្វើវិនិយោគទុននៅក្នុងប្រទេសកូរ៉េ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង។
គេហទំព័រព័ត៌មាន Yonhap ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើង នូវសំដីរបស់តំណាង រដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងអំឡូង នៃកិច្ចជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ថា ពួកគេមានការជឿជាក់យ៉ាងខ្លាំង ចំពោះការការពារសុវត្ថិភាព សន្តិភាព និងស្ថិរភាពក្នុងប្រទេស បើទោះបីជាប្រទេសទាំងពីរ កំពុងមានការប្រឈមមុខដាក់់គ្នាក្តី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល