ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង បានផ្សាយថា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជានិត្យកូរ៉េ ឬកូរ៉េ ខាងជើង បាននិយាយនៅថ្ងៃសៅរ៍ ទី៣០នេះថា ខ្លួនបានដាក់ប្រទេស ចូលទៅក្នុងភាពដែល អាចកើតសង្គ្រាម គ្រប់ពេលវេលា ជាមួយប្រទេស កូរ៉េខាងត្បូង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៣ ដោយផ្អែកតាម សេចក្តី ថ្លែងមួយ ដែលចេញដោយកូរ៉េខាងជើងថា «គ្រប់បញ្ហារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងត្រូវផ្ទុះ ឡើង ដោយយោងតាមលក្ខខណ្ឌ សម័យសង្គ្រាម»។
នៅក្នុងសេចក្តីថ្លែងនោះ ត្រូវបានទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយថា «ការចាប់ផ្តើម លក្ខខណ្ឌយូរអង្វែង ក្នុងឧបទ្វីបកូរ៉េ គឺប្រសិនបើគ្មានសង្គ្រាម ក៏មិនមានសនិ្តភាពដែរ នៅទីបញ្ចប់នោះ»។
នៅក្នុងសេចក្តីថ្លែងនោះបន្ថែមថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បក្ស និងអង្គការផ្សេងទៀត បានព្រមានថា នឹង មានការឈ្លានពាន ដោយយោធា នៅជិតកោះ និងព្រំដែនសមុទ្រនៃ ប្រទេសកូរ៉េទំាងពីរ ក្នុងជម្លោះដ៏ពេញ លេញនៃ សង្គ្រាមនុយក្លេអ៊ែរនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល