ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ប្រភេទទូរស័ព្វដៃស្វាតហ្វូន Samsung's Galaxy S series បាននាំចេញលើសកំណត់ ពោលគឹដល់ទៅ ១០០លានគ្រឿងឯណោះ ចាប់តាំងពីមានការចេញលក់ជាលើកដំបូងនូវស្មាតហ្វូន Samsung's Galaxy S series ក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ ។

គួររំឭកផងដែរថា Galaxy S III គឺមានការចេញលក់ហួសពីការស្មាន ពោលគឺមានដល់ទៅ៤០លានគ្រៀង ក្នុងរយៈពេល ៧ ខែដំបូង បន្ទាប់ពីមានការចេញលក់ជាផ្លូវការ ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ននេះ ក៏មានការចែកចាយស្ទើរ ១៩០,០០០ គ្រឿងក្នុងមួយថ្ងៃ។ដោយឡែកបើនិយាយពី Galaxy S II វិញ ត្រូវបានរកអោយឃើញថា មានការនាំចេញដល់ទៅ ៤០លានគ្រឿងបន្ទាប់ពីមានវត្តមានលើទីផ្សារក្នុងរយៈពេលប្រមាណជាង ២០ ខែកន្លងមកនេះ។
ជាមួយនឹងការខ្នះខ្នែងក្នុងការស្វែងរកនូវផលិតផលស្មាតហ្វូនស៊េរីថ្មី ប្រជាប្រិយភាព Galaxy S ក៏កំពុងតែបាត់បង់បន្តិចម្តងៗ៕
ដោយ ៖ រិទ្ធីប្រភព ៖ gsmarena