ព័ត៌មានអន្តរជាតិ ៖ លោក Steve Wagstaffe ជាមេធាវីមកពីរដ្ឋ Carlifornia សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ បានអះអាងអោយដឹងថា បុរសដែលជាមន្រ្តីពន្លត់អគ្គីភ័យម្នាក់មិនត្រូវបានផ្តន្ទាទោសអ្វីនោះទេ ក្រោយពីគាត់បានបើករថយន្តសង្គ្រោះបន្ទាន់ទៅកិនជនរងគ្រោះ ដែលបានរស់រានមានជីវិត បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana  អោយស្លាប់ទៅវិញ   ដោយអចេតនា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

width=442

គួរបញ្ជាក់ផងដែរ    ការសម្រេចចិត្តយ៉ាងដូច្នេះ​អាចធ្វើទៅបាន  ក្រោយពីក្រុមមន្រ្តីជំនាញបើកការតាមដានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ស្តីពីករណីខាងលើនេះ។ អ្នកវិភាគសាកសពម្នាក់ មកពីរដ្ឋ Carlifornia បានគូសបញ្ជាក់អោយដឹងថា នាង  Ye Mengyuan ជាជនជាតិចិន និងជាជនរងគ្រោះដែលបានរស់រានមានជីវិតម្នាក់​ ក្រោយពីបានជួបនឹងឧបទ្ទេវហេតុធ្លាក់យន្តហោះ ពោលគឺនាងបានខ្ទាតចេញពីយន្តហោះ ខណៈពេលដែលបានជួបនឹងឧបទ្ទេវហេតុ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ នៅឯអាកាសយានដា្ឋនអន្តរជាតិ San Francisco International Airport  តែជាអកុសល  ក្រោយពីនាងបានស្លាប់បាត់បង់ជីវិតទៅវិញ បន្ទាប់ពីមានករណីរថយន្តសង្គ្រោះបន្ទាន់បើកកិនដោយអចេតនា ខណៈពេលដែលចេញយុទ្ធនាការជួយសង្គ្រោះរបស់ខ្លួន។

អាន - រកឃើញមូលហេតុពិត នៃការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana (មានវីដេអូ)

width=430

គួររំឭកផងដែរថា   នាខែនោះ  ប្រធាននាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យលោកJoanne Hayes-White បានហៅករណីគ្រោះថ្នាក់ខាងលើនេះ  ជាសោកនាដកម្មមួយដែលនឹកស្មានមិនដល់ រួចបានធ្វើការសុំអភ័យទោសពីក្រុមគ្រួសារនៃសព ស្តីពីករណីបង្កឡើងដោយអចេតនាមួយនេះ។

width=431

គួរបញ្ជាក់ផងដែរថា     ជាមួយនឹងករណីជួបឧបទ្ទេវហេតុធ្លាក់យន្តហោះ ខាងលើនេះបានបណ្តាលអោយមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ច្រើនជាង ១៨០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ

ប្រែសម្រួល ៖ កុសលប្រភព ៖​ CNN