អបអរសាទរដល់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ដែលទទួលបានអ្នកដំណើរចូលមកកម្ពុជាតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចំនួន ២ លាននាក់ក្នុងឆ្នាំ ២០១២ នេះ។
គេបានរកឃើញហើយអ្នកដំណើរទី ២ លាន ដែលបានឆ្លងកាត់ច្រកទ្វារចូលមកដល់ទឹកដីកម្ពុជាតាមរយៈអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប។ ហើយក្នុងថ្ងៃនេះផងដែរ យើងបានឃើញវីដេអូមួយបានបង្ហោះលើ Youtube ដែលជាវីដេអូបង្ហាញពីក្រុមបុគ្គលិកក្នុងអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប បានជួបជុំគ្នាក្នុងអាកាសយាន្តដ្ឋាន រាំអបអរការទទួលបានអ្នកទេសចរណ៍ទី ២ លានដែលបានចូលតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិនេះ។
វិស័យទេសចរណ៍គឺជាផ្នែកមួយសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយក្នុងឆ្នាំ ២០១២ នេះក្រោមគោលការណ៍ ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវាល្អ បាននាំអោយកម្ពុជាយើងទទួលបានភ្ញៀវបរទេសចូលមកលេងកើនជាលំដាប់៕
ដោយ៖ ម៉ូកាប្រភពពី៖ Youtube