អ៊ីតាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានសាកសពស្រ្ដីវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅឯមាត់សមុទ្រ តែអ្វីដែលប្លែកនោះត្រង់ថា  នៅត្រង់រូបភាពដដែលនេះ គឺមានមនុស្សដេកស្លាប់ហើយ  ហេតុម្ដេចបានជាភ្ងៀវទេសចរណ៍ជាច្រើន នៅតែបន្ដការសប្បាយ និងលេងយ៉ាងរីករាយ  មិនព្រមអើពើ អំពីអ្នកស្លាប់នោះទៅវិញ?

width=452

ការបកស្រាយបញ្ចាក់មួយ បានសរសេរថា មនុស្សទាំងអស់ ដែលនៅលើឆ្នេរសមុទ្រ ប្រហែលទំនងជាគិតថា អ្នកដែលស្លាប់នោះ គឺគ្រាន់តែជាមនុស្ស ដែលបានធ្វើជាការដេកលក់ ហើយយកក្រណាត់ស មកគ្រប   ដើម្បីជាការលេងសើច   ដូច្នេះទើបបានជាពួកគេ មិនព្រមអើពើ ហើយនៅតែបន្ដលេងសកម្មភាពកំសាន្ដរបស់គេ ដូចជាការលេងបាល់ ឬសំដិលខ្លួនក្រោមពន្លឺព្រះអាទិត្យជាដើម។

width=453

តែអ្វីដែលជាការពិតនោះគឺថា  នោះគឺជាសាកសពមនុស្ស  ដែលបានស្លាប់ពិតប្រាកដមែន ដែលសាកសពនោះ គឺជាស្រ្ដីជនជាតិរុស្ស៊ីម្នាក់​ មានវ័យ ៧៨ឆ្នាំ ដែលបានមកលេងឆ្នេរសមុទ្រមួយ ក្នុងទីក្រុង Formia ប្រទេសអ៊ីតាលីនេះ។

គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ ២០១១ កន្លងទៅនេះ​ ក៏មានករណីស្រដៀគ្នា បានកើតឡើងដែរ ពោលគឺមានសាកសពមនុស្សម្នាក់ ដែលមានវ័យ ៦៧ឆ្នាំ បានដេកស្លាប់នៅក្រោមឆត្រនៅឆ្នេរសមុទ្រមួយជិតទីក្រង Ostia ផងដែរ៕

ដោយ៖ នារីប្រភព៖ dailymail