កណ្តាល ៖ យុវជនម្នាក់ ជាអ្នកអូសរទេះស៊ីម៉ងត៍លាយរួច យកមកចាក់ធ្នឹម ធ្វើអគារអូសរទេះ ប៉ះខ្សែភ្លើង ដែល រលាតនៅក្នុងការដ្ឋាន ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន ហម ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិត្រពាំងឈូក ស្រុកឈូក ខេត្តកំពត ស្នាក់នៅក្នុងកម្មករសំណង់ ខាងលើ  ។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានអូស រទេះជញ្ជូនស៊ីម៉ងត៍ លាយរួចជាស្រេច ដើម្បីយកឲ្យ អ្នកចាក់បេតុងធ្នឹម ពេលដែលយកទៅរួចត្រឡប់មកវិញ មក ដល់កន្លែងខ្សែភ្លើងរលាត ជនរងគ្រោះបានបំបះរទេះឡើងលើ ក៏ជ្រុលទៅប៉ះដល់ខ្សែភ្លើង បណ្តាលឲ្យ ឆ្លង ចរន្តឆក់ ស្លាប់តែម្តងទៅ ភ្លាមៗនោះ លោកបានបញ្ជាឲ្យកម្លាំងក្រោមឱវាទ របស់លោកចុះទៅធ្វើកោសល្យវិច្ឆ័យ រួចហើយ ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល