នៅតាមបណ្តា Forum និងគេហទំព័របរទេស មនុស្សមួយចំនួនដែលប្រើស្មាតហ្វូន Xperia Z មានការរអ៊ូរទាំ ទៅលើទូរស័ព្ទរបស់ខ្លួន ដែលសុខៗស្រាប់តែគាំង ពេលកំពុងប្រើប្រាស់។

នៅលើ Forum Xda-developer និងគេហទំព័រ Talk.Sonymobile.com មានមនុស្សជាច្រើនបានឲ្យដឹងថាស្មាតហ្វូន Xperia Z របស់ពួកគេ ប្រើសុខៗស្រាប់តែលែងដំណើរការ អេក្រង់ឡើងពណ៌ខ្មៅ និងមិនអាចដំណើរការឡើងវិញបានឡើយ។ មនុស្សមួយចំនួនទៀតបានឲ្យដឹងថា ពួកគេបានជួបបញ្ហាដែលនិយាយខាងលើ ពេលថ្មពេញ អ្នកខ្លះថា ពេលថ្មជិតអស់។ការដែលប្រើវិធី Hard Reset (ចុចប៊ូតុងបិទ/បើក រឺប៊ូតុង Volume) អាចនឹងជួយឲ្យស្មាតហ្វូនមានដំណើរការឡើងវិញ ប៉ុន្តែមានពេលខ្លះ វាក៏នៅតែគាំង មិនមានដំណើរការផងដែរ។

/

ក្រោយពេលមានមនុស្សរាយការណ៍ដឹងដូច្នេះ អ្នកតំណាងរបស់ Sony Mobile បានប្រញាប់ប្រញាល់ធ្វើការឆ្លើយតបនៅលើ Forum ថា ការដែល Xperia Z ប្រើគាំងដូច្នេះ វាគឺជាកំហុសមួយ និងនឹងមានការកែជួសជុល តាមរយះការអាប់ឌេត Software ក្នុងពេលឆាប់ៗខាងមុខនេះ។ មុន Xperia Z, ស្មាតហ្វូន Galaxy S III របស់ Samsung ក៏ត្រូវបានអ្នកប្រើប្រាស់រអ៊ូរទាំ ពីរឿងកំពុងតែប្រើសុខៗ គាំងម៉ា-ស៊ីន អេក្រង់ឡើងពណ៌ខ្មៅនេះផងដែរ។ ក្រោយមក Samsung ក៏បានបញ្ចេញ Update SoftwareVersion មួយដើម្បីកែសំរួលកំហុសខាងលើ។

/

Xperia Z គឺជាស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Sony នៅក្នុងឆ្នាំនេះ។ វាបានបំពាក់នូវអេក្រង់ទំហំ 5 inch Full HD ជាមួយនឹងការរចនាម៉ូតអាចការពារជម្រាបទឹក និងការហុយចូលនៃធូលី តាមស្តង់ដារ IP57។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ជាមួយ interface TimeScapeថ្មី, chip Quad Core, RAM 2 GB និង camera 13 megapixel៕

width=499

ដោយ៖ សិលាប្រភព៖ VE