Vertu ទើបតែធ្វើការបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូងបំផុតរបស់ខ្លួន។ នេះគឺជាផលិតផលដំបូងគេរបស់ Vertu ក្រោយពេលដែល Brand Name នេះត្រូវបាន Nokia លក់ចេញ។ បើសិនជាវានៅតែជារបស់ Nokia វាអាចនឹងប្រើ Symbian រឺ Windows Phone។ ប្រភពនៃធាតុផ្សំ និងការធ្វើដោយដៃនៅអង់គ្លេស នៅតែជាចំនុចខ្លាំងរបស់ Vertu ក្នុងពេលដែលរូបសណ្ឋានរបស់វា នៅមានកំរិតទាប។
តួនៃស្មាតហ្វូនធ្វើអំពី ទីតានញ៉ូម, កញ្ចក់សាហ្វ៊ា, សមាសធាតុផ្សំផ្សេងទៀតធ្វើពីស្បែកពណ៌ខ្មៅភ្លឺរលោង។ ស្មាតហ្វូនមានអេក្រង់ទំហំ 37 កំរិតពន្លឺ 480x800, CPU Snapdragon Dual Core ល្បឿន 1,7 GHz, RAM 1GB, មេម៉ូរីក្នុង 64GB, កាមេរ៉ាក្រោយ 8Mp, កាមេរ៉ាមុខ 1.3Mp, ទម្ងន់ចាប់ពី 180g ដល់ 201g អាស្រ័យលើធាតុផ្សំ។ តំលៃលក់ចាប់ពី 11,000 USD ដល់ 22,000 USD ទៅតាមធាតុផ្សំដែលនៅជាប់នឹងស្មាតហ្វូន។
ស្មាតហ្វូន Vertu ស៊េរីថ្មីនេះ ត្រូវបានផលិតនៅប្រទេសអង់គ្លេស និងមានធាតុផ្សំបួនប្រភេទសំរាប់ជ្រើសរើសគឺ ស្បែកគោ, ស្បែកក្រពើ, Version ពណ៌ខ្មៅ និង Version ពណ៌មាស។ ចំនុចពិសេសរបស់វាផ្សេងទៀតគឺ ស្មាតហ្វូននេះត្រូវបានបំពាក់នូវបច្ចេកវិទ្យាសំលេងរបស់ Bang & Olufsen និងមានសេវាកម្មលំដាប់ខ្ពស់ៗទូទាំងពិភពលោករបស់ Vertu៕







ដោយ៖ សិលាប្រភព៖ TTE