ព័ត៌មានកីឡាករ៖ ស្ដេចប្រដាល់ ដ៏ល្បី នឹងមានការគាំទ្រខ្លាំងពីប្រទេសហ្វិលីពីន លោក ប៉ាក់គីអៅ បានថ្លែងប្រាប់អ្នកការសែត​ដោយផ្ទាល់មាត់ថា រូបគាត់នឹងឈរឈ្មោះជាបេក្ខជន បោះឆ្នោតតំណាងរាស្រ្ដប្រចាំប្រទេសហ្វីលីពីន នាអណត្ថិក្រោយនេះ ដែលនឹងប្រព្រឹត្ដិនៅក្នុងឆ្នាំ ២០១៦ ខាងមុខ។ 

លោក ប៉ាក់គៅអៅ បានថ្លែងថា ខ្ញុំចង់ផ្ដល់ព័ត៌មានប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំគ្រោងនឹងឈរឈ្មោះជាបេក្ខជន បោះឆ្នោតជាតិខាងមុខនេះហើយ ហើយអ្វីៗ ដែលខ្ញុំបានធ្វើកន្លងមក ក្នុងតំបនក្រោមការគ្រប់គ្រង ខ្ញុំនឹងខិតខំប្រឹងប្រែង រៀបចំពង្រឹងឲ្យដូចគ្នា ទាំងស្រុងទូទាំងប្រទេស នៅពេលមួយដែលខ្ញុំបានជាប់ឆ្នោត។ 

ថ្លែងពីគោលបំណងបង្កើតបក្ស លោក ប៉ាក៉គីអៅ មិនទាន់មានគោលជំហរបង្កើតបក្សនយោបាយ លំ​ដាប់ថ្នាក់ជាតិ​ ដោយខ្លួនឯងនៅឡើយទេ ហើយការសម្រេចចិត្ដចូលរួមបក្សនយោបាយណាមួយ ក៏រូបលោក មិនទាន់បានសម្រចិត្ដនៅឡើយដែរ ដោយឡែកគ្រាន់តែដឹងថា មានសមាសភាព បក្សដល់ទៅ ពីរកំពុង​តែព្យាយាមលើកទឹកចិត្ដលោក ឲ្យចូលរួម ប៉ុន្ដែការសម្រេចចិត្ដនៅមិនទាន់កើតមាន។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ digitaljournal