ខេត្តរតន​គិរី ៖ ភ្នាក់​ងារ​កាសែត​វរ​ជន​ខ្មែរ​ម្នាក់​ត្រូវបាន​​ឃាតករ​​សម្លាក់​  ចាក់​សោ​ទុក​​នៅ​ក្នុង​រថយន្ត​ម៉ាក​កាមរី​​ស៊េរី​​៩៦​ ពណ៌ស្លែ​​ យក​មក​ប្លុង​ចោល​​នៅ​ក្នុង​ចំការ​ស្វាយ​ចន្ទី​  ​ត្រង់ចំណុចភូមិ​ធួយ​អម្ពិល​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ហើយ​ត្រូវបាន​ប្រជា​ព​លរដ្ឋ​ប្រទះ​ឃើញ​កាល​ពីវេលា​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​​១១ កញ្ញា ២០១២ ។

បុរស​រងគ្រោះ​ឈ្មោះហង្ស សេរីឧត្តម ​អាយុ​៤៤​ឆ្នាំ ជា​ភ្នាក់​ងារ​កាសែត​វរ​ជន​ខ្មែរ​ មាន​ទីលំនៅ​​​ភូមិ​មួយ សង្កាត់​ឡា​បាន​សៀក ក្រុង​​បាន​ឡុង ។ ​ប្រភព​ពី​​ស្ត្រីជា​ប្រពន្ធឱ្យ​​ដឹងថា ប្តី​របស់​គាត់​បាន​​បាត់​តាំងពី​ថ្ងៃទី​៩កញ្ញា ២០១២ មក​ម៉្លេះ ​ដោយ​ពុំ​ដឹង​ទៅណា​នោះ​ទេ ។ ​ប្រភព​បន្ត​ថា ​មុន​ពេល​បាត់​ខ្លួន​វេលា​ម៉ោង​៧ ​យប់​ថ្ងៃទី​​  ៩ កញ្ញា ​មាន​គេ​ហៅ​គាត់​ឱ្យ​ទៅ​ជួបដោយ​ទៅ​បាត់​​យូរពេក​មិន​ឃើញ​​មក​វិញ  ​គាត់​​ក៏​បាន​ទូរស័ព្ទ​ទៅ​សួរ​តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល  លុះ​ទូរស័ព្ទ​ទៅ​ម្តង​ទៀត​មាន​អ្នក​ទទួល​តែ​ឮ​ សំឡេង​គំរាម​​កំហែង​​ រួច​ក៏​បិទ​ទូរស័ព្ទ​​ទៅ ។  ចាប់​ពីពេល​នោះ​​មក​គាត់​​ក៏​ឱ្យ​បង​ប្អូន​សាច់​ញាតិ​ជួយ​តាម​រក  តែ​រក​ពុំ​ឃើញ​សោះ លុះ​មក​ដល់​ថ្ងៃ​ខាងលើ​  ស្រាបតែ​ទទួល​​ដំណឹងថា ​ប្តី​​បាន​ស្លាប់​​ទៅហើយ  ។  ទោះ​បីជា​​បែប​ណា  សព​បុរសរងគ្រោះពុំ​ទាន់​ដឹងថា  ស្លាប់​ដោយ​របៀប​ណា​នោះ​ទេ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ ។​

width=489លើសពីនេះទៅទៀត  របាយការណ៍ដដែល  ក៏បានបន្ថែមអោយដឹងផងដែរថា  ប៉ូលិស​​រក​ឃើញ​កន្លែង​ធ្វើ​ឃាត​បុរស​អ្នក​កាសែត​វរៈ​ជន​ប្រចាំ​​នៅខេត្ត​ រតនគិរី​ហើយ បន្ទាប់​ពី​​ធ្វើ​ការ​ស្រាវជ្រាវ​​អស់​រយៈ​ពេល​​៣​ថ្ងៃ​រួច​មក ​ដែល​ការ​រក​ឃើញ​កន្លែង​​ធ្វើ​ឃាត​នេះ​ គឺ​ដំបូង​ឡើយ​គេ​រក​ឃើញ​ស្បែក​​ជើង​ជន​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​  ស្រមាល​​ពី​គេ​បន្តិច​  កាល​ពី​ព្រឹក​ថ្ងៃទី​ ១៣ កញ្ញា ២០១២ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​ និង​​សាក​សួរ ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់ ។

width=489

គួរបញ្ជាក់ផងដែរថា  លោក​ហង្ស​ សេរី​ឧត្តម​​ ជន​ជាតិ​​ខ្មែរ​ អាយុ​​​ប្រហែល ​៤៥​ ឆ្នាំ ស្នាក់​នៅ​​ភូមិ​​ ១ សង្កាត់​​ឡាបាន​សៀក​ ក្រុង​​បាន​លុង​ ជា​ភ្នាក់​ងារ​​​កាសែត​វរៈ​ជន​ខ្មែរ​ ត្រូវ​​​បាន​ឃាតករ​​​សម្លាប់​​​ញាត់​ក្នុង​គូទ​រថយន្ត​​​របស់​ខ្លួន​ម៉ាក​​ កាមរី​​​ស៊េរី​​៩៦ ពណ៌​ស្លែ​ចាស់​ចង្កូត​​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5905 ​។ ក្រោយពិនិត្យ​រួច​រាល់​​​​សមត្ថ​កិច្ច​​បាន​ប្រគល់​​សព​​ឱ្យ​សាច់​ញាតិ​​ ធ្វើ​បុណ្យ​​តាម​ប្រពៃណី​​ ។ ឯ​រថយន្ត​​ត្រូវ​សមត្ថ​កិច្ច ​​​រក្សា​ទុក​​រង់​ចាំ​​ធ្វើ​ការ​​ស្រាវ​ជ្រាវ​ ​បន្ត  សមត្ថ​កិច្ច​​កំពុង​​សហ​ការ​យ៉ាង​សកម្ម​​ដើម្បី​​វែក​មុខ​ឃាត​ករ​​ផ្តន្ទា​ ទោស​​តាម​ច្បាប់ ។  មន្ត្រី​​​សមត្ថ​កិច្ច​និយាយ​ថា ការ​ទូរ​ស័ព្ទ​​ហៅ​យក​ទៅ​សម្លាប់​​នេះ​​គឺ​ទាក់​ទង​​នឹង​មនុស្ស​ស្គាល់​​ គ្នា​​ទើប​ហា៊ន​ទៅ​​ទាំង​យប់​​ដូច​នេះ​ការ​សម្លាប់​​គឺ​ពិត​ជា​​រឿង​គំនុំ ហើយ​ករណី​នេះ​​អាច​ឆាប់​រក​ឃើញ​តាម​រយៈ​លេខ​ទូរស័ព្ទ​មិន​ខាន​ ៕​

ដោយ ៖ រិទ្ធីប្រភព ៖ Kstp