ស្រីស្អាត Bianca Leao បានរក្សាពាក្យសន្យាយ៉ាងត្រឹមត្រូវជាមួយនឹងក្រុមអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ Fluminense ដោយការដោះសម្លៀកបំពាក់ដើម្បីអបអរចំពោះជ័យជំនះរបស់ក្រុមបាល់ទាត់មួយនេះ ដែលដណ្ដើមបានដំណែងជើងឯកប្រេស៊ីល។

កាលពីដើមរដូវកាល នាង Bianca Leao ធ្លាប់បានសន្យាថា ប្រសិនក្រុម Fluminense ដណ្ដើមបានដំណែងជើងឯកបាត់ទាត់ប្រេស៊ីល នាងនឹងស្ម័គ្រចិត្តដោះសម្លៀកបំពាក់ដើម្បី ជប់លៀងភ្នែក សម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់មួយនេះ។

ក្រោយមក កាលពីថ្ងៃទី ១២វិច្ឆិកា កន្លងទៅ បន្ទាប់ពីបានយកឈ្នះលើ Palmeiras ៣ ទល់នឹង ២ ក្រុម Fluminense ក៏បានក្លាយជាជើងឯកប្រេស៊ីល យ៉ាងឆាប់រហ័ស។

កាលពីពេលថ្មីៗនេះ ដើម្បីរក្សាពាក្យសន្យារបស់ខ្លួន និងដើម្បីអបអរក្រុមបាល់ទាត់ Fluminense ដែលដណ្ដើមបានពានរង្វាន់ជើងឯក ស្រីស្អាត Bianca Leao ក៏សម្រេចចិត្តស្រាត ៧០% និងថតរូបសិចស៊ី ដើម្បីជូនដល់ក្រុមអ្នកគាំទ្ររបស់ Fluminense ៕
ដោយ ៖ សីហាប្រភព ៖ NS