(អេហ្ស៊ីប)៖ យោងតាមព័ត៌មាន Skynews បានបន្តចេញផ្សាយថា ខ្មាន់កាំភ្លើងប្លន់យន្តហោះ របស់ក្រុមហ៊ុនអេហ្ស៊ីប បានសម្រេចដោះលែងអ្នកដំណើរទាំងអស់ លើកលែងតែអ្នកបើកបរ និងជនបរទេស៤នាក់។

យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Egypt Air ប្រភេទ Airbus 320 ជើងហោះហើរលេខ MS181 ពីទីក្រុង Alexandria ទៅកាន់ទីក្រុង Cairo ក្នុងប្រទេសអេហ្ស៊ីប ត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន បញ្ជាក់ថា ត្រូវបានចោរប្លន់ ។ នេះបើយោងតាមការចេញផ្សាយ ​របស់សារព័ត៌មាន Bloomberg ចេញផ្សាយមុននេះបន្ដិច។

បន្ទាប់ពីប្លន់ ក្រុមចោរបានបញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះ មួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកគី និង​ស៊ីរី។ ករណីនេះគេសង្ស័យថា មានគ្រាប់បែកនៅលើយន្តហោះ។

ពាក់ព័ន្ធនឹងករណីប្លន់យន្តហោះនេះ មានព័ត៌មានថា មានមនុស្ស ៥៥នាក់ ក្នុងនោះមានអ្នកបម្រើនៅលើយន្តហោះ ៧នាក់។ ចំណែកព័ត៌មានដែលទទួលមុននេះ បានបញ្ជាក់ថា មានមនុស្សនៅលើយន្តហោះ ប្រមាណជាង ៨០នាក់ នេះបើយោងតាមការចេញផ្សាយ Update របស់ Reuters ចេញផ្សាយមុននេះបន្ដិច។

យោងតាមព័ត៌មាន Reuters បាន Udapte ភ្លាមៗថា ករណីប្លន់យន្តហោះនេះ គេឃើញបុរសម្នាក់បំពាក់ដោយប្រដាប់អាវុធ និងគ្រាប់បែក បានអនុញ្ញាតឲ្យស្ត្រី និងក្មេងចាកចេញពីយន្តហោះ៕

- អាន ៖ ទាន់ហេតុការណ៍ ៖ មានករណីប្លន់ យន្តហោះ ដឹកអ្នកដំណើរមួយគ្រឿងហើយ

 

width=730

width=730

width=730

ប្រភព ៖ ស្កាយញូវ

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី