កីឡាប្រដាល់សកល គឺជាប្រភេទកីឡាមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំងណាស់ដែរ ពិសេសនៅប៉ែកខាងអឺរ៉ុប។
សំរាប់នៅក្នុងប្រទេសកម្ពុជាយើងក៏មានការនិយមទស្សនាផងដែរ ប្រសិនជាមានកីឡាករល្បីៗឈ្មោះធ្វើការប្រកួត។ ចំពោះទេពកោសល្យ ក៏ដូចជាក្បាច់គុននៃការប្រកួតរបស់កីឡាករនីមួយៗក៏មានលក្ខណខុសប្លែកពីគ្នាដែរ។

ក្នុងវីដេអូខ្លីខាងក្រោមនេះ គឺនិយាយអំពីការប្រកួតប្រដាល់សកលរបស់កីឡាករមួយចំនួន ដែលដែលក្បាច់គុនក្នុងការវាយចេញរបស់ពួកគាត់ពិតជាអស្ចារ្យ វាយញាប់ជាប់ៗគ្នា បើគិតពីល្បឿននៃការវាយនោះញាប់មិនចាញ់ម៉ាស៊ីនដេរឡើយ ហើយក៏ធ្វើឲ្យគូប្រកួតពិបាកទប់ទល់នឹងការវាយចេញនេះណាស់ ភាគច្រើនគឺទទួលលទ្ធផលសន្លប់តែម្តង។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ youtube