ភ្នំពេញ៖  ជនសង្ស័យចំនួន ពីរនាក់ បន្ទាប់ពីធ្វើ សកម្មភាព ឆក់កាបូប លុយប្រជាពលរដ្ឋ តាមផ្លូវ បានហើយនោះ ត្រូវបានកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយ បណ្ដាកម្លាំង នគរបាល ប៉ុស្ដិ៍មួយចំនួន ដឹកនាំបញ្ជាផ្ទាល់ ដោយ លោក ប៊ន សំអាត អធិនគរបាល ខណ្ឌនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ និងប៉ុស្ដិ៍កាកាប រួមទាំងជនរងគ្រោះ ដែលចេះប្រើប្រាស់ប្រពន្ធ័ ជីភីអេស ផងនោះបានដេញ ប្រផាប់ចាប់ប្រភីង ប្រើរយៈពេលអស់ ជាងមួយម៉ោង ក្រោយមកទើបចាប់បាន ហើយត្រូវប្រជាពលរដ្ឋដែល ជួយដេញចាប់ដែរនោះ ព្រួតគ្នាវាយមួយដៃមួយជើង ម្នាក់បែកមុខមាត់ទ្រមខ្លួន។

ហេតុការណ៍ ចេញចាប់ចោរឆក់ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អូន ហេងលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រធាន អង្គការក្រៅរដ្ឋាភិបាល មានទីលំនៅ ផ្ទះលេង១១៣ ផ្លូវលេខ៥៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ជនរងគ្រោះបានកាបូប មកវិញតែបាត់អស់ លុយមួយចំនួន ដែលនៅក្នុងកាបូបនោះ គឺលុយបាត្រចំនួន៩០០០បាត និងលុយដូល្លារមួយចំនួន រីឯទូរសព្ទ័ និងកាបូបរួមទាំង លិខិតឆ្លងដែន និងឯកសារផ្សេងៗ យកបានមកវិញ តែខកខានមិនបាន ធ្វើដំណើរទៅប្រជុំ នៅឯប្រទេសថៃ។  

ជនល្មើសដែលត្រូវចាប់ខ្លួនទី១ មានឈ្មោះ ហេង ចាន់ពេជ្រ ហៅអាពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកងរាជអាវុធហត្ថ រថពាសដែក១៧៨ សព្វថ្ងៃ យាមរោងចក្រគ្លេតភា ស្នាក់នៅ ផ្ទះជួលភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិកញ្ជ្រាយ ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ។ ទី២មាន ឈ្មោះ ឡាត បូរ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករ សំណង់ស្នាក់នៅផ្ទះជួល ភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពកវែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G -0054 សម្រាប់ធ្វើសកម្មភាព។

ជនរងគ្រោះបាន និយាយ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគេ បានជិះម៉ូតូកង់បី ក្នុងទិសដៅពីកើតទៅលិច បំណងឡើងយន្ដហោះ ទៅចូលរួមកិច្ចប្រជុំនៅឯ ប្រទេសថៃ ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ជិតដល់មុខព្រលានយន្ដហោះ ត្រូវបានចោរពីរនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកពីក្រោយឆក់ យកកាបូប របស់ខ្ឡួនជិះគេចខ្លួន ទៅមុខបាត់គឺជិះពីកើតទៅលិច។

ប្រភបនេះបន្ដថា ភ្លាមៗនោះគាត់បាន ចុចប្រព័ន្ធជី ភី អេស នៅលើ ទូរស័ព្ទសេរីទំនើប មួយគ្រឿងទៀត ដែលចោរឆក់យក ទៅនោះដូច្នេះ នៅពេលចោរទៅដល់ទីណាក៏ ជនរងគ្រោះអាចតាម រកមើលឃើញ ដែរតាមរយៈ ប្រពន្ធ័ជីភីអេស ដែលជនរងគ្រោះបានភ្ជាប់ ជាមួយគ្នានោះ។  នៅពេលនោះ ដែរគាត់បានប្ដឹងសមត្ថកិច្ច នៅ តាមដងផ្លូវ ដែលឈរ យាមគណៈប្រតិភូ តាមដងផ្លូវនោះ ស្រាប់ក៍ដេញចាប់ប្រផាប់ប្រភីង រហូតដល់មានផ្ទុះអាវុធ មួយគ្រាប់ទៀតផង ជាការគំរាមទៅលើចោរឲ្យឈប់ ។សមត្ថកិច្ចដេញចាប់ប្រកៀកប្រកិត ទីបំផុតចាប់បាននៅចំណុច ភូមិព្រៃបឹងសង្កាត់កន្ទោក ខណ្ឌពៅធិ៍សែនជ័យ។

នៅពេលចាប់បាន ប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយទាត់ធាក់ បែកមុខមាត់ទ្រមខ្លួន ហើយសមត្ថកិច្ច បាននាំយកមកសួរនាំនៅផ្នែកព្រហ្មទណ្ឌ ខណ្ឌដើម្បីកសាង ឯកសារបញ្ជូនទៅតុលាកាចាត់ ការតាមផ្លូវច្បាប់។ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យលោក ប៊ន សំអាត បានឲ្យដឹងថា ក្រោយពីមានករណីនេះកើតឡើងភ្លាម លោកបានដឹកនាំកម្លាំងនគរបាល ដេញចាប់រហូតដល់បានសម្រេចតែម្តង៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល