កូរ៉េខាងត្បូង៖ ក្រៅពីការតំឡើងកាមេរ៉ាពី 8 ដល់ 13 megapixel ទូរស័ព្ទស៊េរីទំនើបជំនាន់ថ្មីរបស់ Samsung ត្រូវបានបំពាក់នូវអេក្រង់ Super AMOLED ទំហំធំ 5,5 inch។

Galaxy Note II នឹងប្រើប្រាស់ Chip Quad Core ដូចនឹង Galaxy S III Version អន្តរជាតិ មានអេក្រង់ធំជាងមុនបើប្រៀបទៅនឹងស៊េរីមុន (5,3 inch) ប៉ុន្តែវានៅរក្សាទំហំនៃទូរស័ព្ទនៅដដែល។

Galaxy Note II នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean(មិនមែន Android 5.0 ទេ) ហើយនឹងដាក់បង្ហាញនៅពិពណ៌ IFA ដែលប្រារព្ធនៅខែសីហា នៅ Berlin ប្រទេសអាឡឺម៉ង់ខាងមុខនេះ។

/

Samsung Galaxy Note

មុននេះមានប្រភពជាច្រើនបានឲ្យដឹងថា Note II របស់ Samsung នឹងប្រើប្រាស់អេក្រង់ដែលមានកំរិតពន្លឺឡើងដល់ 1.680 x 1.050 pixel ខ្ពស់ជាងស៊េរីសព្វថ្ងៃ (1.280 x 800 pixel) និងមាន RAM 1,5 GB។ ដូចនឹង Galaxy S III, Galaxy Note II ក៏ត្រូវបានបំពាក់នូវកម្មវិធី S-Voice (ជួយឲ្យអ្នកបញ្ជាទូរស័ព្ទតាមរយះសំលេងនិយាយ), S-Beam (ចែករំលែក file ដោយល្បឿនលឿន), NFC និង LTE 4G៕

ដោយ៖​ សិលាប្រភព៖ VB