Lee គឺជាឈ្មោះរបស់ក្មេងស្រីរូបនេះ ដែលបាននឹងកំពុងរៀននៅក្នុងសាលាមួយនៃប្រទេស ម៉ាឡេស៊ី។ មុនកើតហេតុ ដំបូងនាងបានស្ថិតនៅជាន់ទី 2 នៃអាគារសិក្សា ប៉ុន្តែក្រោយមកនាងបានឡើងទៅជាន់ទី 3 ដែលជាជាន់ ហើយនាងសំរេចចិត្តធ្វើអត្តឃាតនៅពេលដែលអត់មានសិស្សនៅក្នុងថ្នាក់រៀន។

តាមសំដីរបស់គ្រួ នឹងមិត្តភក្តិដែលស្គាល់ Lee បានអោយដឹងថា Lee គឺជាសិស្សពូកែមួយរូប ដែលតែងតែ ធ្វើកិច្ចការដែលគ្រូបានដាក់អោយ ហើយរួសរាយជាមួយមិត្តភក្តិ ថែមទៀត។



ប៉ុន្តែចាប់តាំងពី ពាក់កណ្តាលខែមករា មក Lee បានសរសេរ រឿងប្លែកៗ នៅលើ Wall, Comment និង Status Facebook របស់នាង ដោយនិយាយថា ប្រហែលជានៅកំឡុងពេលចូលឆ្នាំចិន នេះរូបនាងនឹងធ្វើអត្តឃាត សំលាប់ខ្លួនឯង។ នាងក៏បាននិយាយពី ការបែកបាក់នូវទំនាក់ទំនង ការក្បត់សន្យា ហើយនិយាយថា នាងមិនចង់រស់នៅទៀតទេ។



Status Facebook ចុងក្រោយរបស់នាងបានសរសេរថា អ្នកបានសន្យាថាទិញ ខោរក្នុងរួបខ្លាឃ្មុំ អោយខ្ញុំ កុំនឹកនៅពេលដែលខ្ញុំចាកចេញឆ្ងាយ ហើយអ្នកត្រូវចេះថែរក្សាខ្លួនអ្នកណា។

សិស្សដែលរៀនសាលានេះគឺមានភាពតក់ស្លុតជាខ្លាំងចំពោះហេតុការណ៏ដែលបានកើតឡើងនេះ៕