ព័ត៌មានបច្ចេកវិទ្យា​ ៖   ជួបជាមួយវីដេអូ ស្តីអំពីការចេញលក់ជាផ្លូវការនូវ Keyboard ដ៏ស្តើងជាងគេលើលោក ក៏ដូចជា Game Controller ពីសំណាក់ក្រុមហ៊ុនផលិត Accessories ស្មាតហ្វូនIPhone5Mod សំរាប់ទូរស័ព្ទដៃស្មាតហ្វូន iPhone5 ។

width=473

គួរបញ្ជាក់ផងដែរថា Accessory ​ មួយនេះ មានសមត្ថភាពខ្ពស់ក្នុងការបញ្ជាហ្គេម ក៏ដូចជាវាយអត្ថបទផ្សេងជាមួយនឹងទូរស័ព្ទដៃស្មាតហ្វូន iPhone5 តាមរយៈការ Connect ជាមួយនឹងបច្ចេកវិទ្យា  Bluetooth 3.0 ស្របពេលដែលវា Standby  បានដល់ទៅ ១៦០ ម៉ោង ​ ,  ប្រើប្រាស់បានដល់ទៅ ៤០ ម៉ោង ដោយចំណាយពេលត្រឹមតែមួយម៉ោងតែប៉ុណ្ណោះក្នុងការសាកថ្ម។

width=472

លើសពីនេះទៅទៀត  Accessory  មួយនេះ បានក្លាយជា Keyboard ដ៏ស្តើងជាងគេលើលោកខណៈពេលដែលវាមានកំរាស់ត្រឹមតែ 2mm និងផលិតចេញពីវត្ថុធាតុដើមអាលុយមីញ៉ូមហើយបើនិយាយពីតម្លៃវាវិញ វាមានតម្លៃត្រឹមតែ៥០ ដុល្លារតែប៉ុណ្ណោះ ដែលអាចរកជាងបាននៅលើគេហទំព័រ   iPhone5Mod.com  ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា ៖

width=474

ដោយ ៖ ពិសិដ្ឋប្រភព ៖ Phone5Mob