Samsung រៀបចំបង្ហាញមុខស្មាតហ្វូន Galaxy S Duos (S7562) ជាមួយរូបរាងដូចម៉ូដែលស៊េរីខ្ពស់ S III ប៉ុន្តែមានទំហំតូចជាងជាមួយអេក្រង់ 4 inch និងប្រើស៊ីមពីរ។

តាម website Engadget, ផលិតផលនេះមានរូបសណ្ឋានប្រហាក់ប្រហែលនឹង model Galaxy Sស៊េរីដំបូង ដែលមានកំរិតពន្លឺ 800 x 480 pixel, chip Single Core Snapdragon MSM7227A ល្បឿន 1 GHz និង RAM 512 MB។

/

Samsung Galaxy S Duos

ទូរស័ព្ទនេះមានកាមេរ៉ា 5 megapixel នៅផ្នែកខាងក្រោយ, កាមេរ៉ា VGA ផ្នែកខាងមុខ, មេម៉ូរីក្នុង 4 GB, ថ្ម 1.500 mAh និងប្រើប្រព័ន្ធប្របត្តិការ Android 4.0 (Ice Cream Sandwich)។

Galaxy S Duos តាមកាប៉ាន់ស្មាននឹងដាក់លក់នៅវិស្សមកាលចុងឆ្នាំ 2012៕

ដោយ៖ សិលាប្រភព៖ VE