
យោងតាមប្រភពព័ត៌មាន ចិនស៊ិនហួ បានកឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ នេះថា មនុស្ស៣០នាក់ បានចាប់ខ្លួនពីបទចែកចាយថ្នាំញៀន រួមបញ្ចូលទាំងកាំភ្លើង ដែលមានតម្លៃសរុប ១២០.០០០ដុល្លារញុវូហ្សឺឡែន (៩២.៤០០ដុល្លារអាមេរិក) នៅក្នុងកោះមួយកន្លែងភាគ ខាងជើងញុវូហ្សឺឡែន នេះបើតាមសម្តីរបស់ប៉ូលិសប្រចាំនៅតំបន់នោះ។
លោកបានបន្តទៀតថានៅភាគខាងជើងកោះ
Palmerston ជាកន្លែងដែលចរាចរណ៍ ថ្នាំញៀនខ្លាំងបំផុត ហើយក៏ជាកន្លែងដែលមានការចែកចាយ និងលាងលុយកខ្វក់ផងដែរ ឥឡូវនេះប៉ូលិសកំពុងតែមានការស៊ើបអង្កេត ចំពោះក្រុមហ៊ុនចងការប្រាក់មួយកន្លែង ។
ជាមួយគ្នានេះផងដែរ លោកបានបន្ថែមថា ដីកាឆែកឆេរចំនួន ៤០សន្លឹក ត្រូវបានដាក់ចេញ ដើម្បីឱ្យប៉ូលិស ចុះត្រួតពិនិត្យផ្ទះជាច្រើនកន្លែងតាមបណ្តាស្រុក, តាមតំបន់ឈូងសមុទ្រ ផ្លេនធី តំបន់
Waikato តំបន់
Auckland និងតំបន់
Northland ។
ហើយបានរឹបអូសសម្ភារៈមួយចំនួនដូចជា រថយន្ត និងទោចក្រយានយន្ត សរុបចំនួន ២៩គឿង (ក្នុងនោះមានរថយន្តពីរ និងម៉ូតូ
Harley Davidson ) រួមបញ្ចូលឧបករណ៍ ផលិតថ្នាំមេតាហ្វីតាមីន នៅក្នុងតំបន់ឈូងសមុទ្រ ផ្លេនធី ផងដែរ។
ឥឡូវនេះប៉ូលិស បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការហើយ ដោយចោទប្រកាន់ជនល្មើសទាំងអស់នោះ ពីបទផលិត និងចែកចាយថ្នាំញៀន ។
http://dap-news.com/index.php?option...rld&Itemid=457