កីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho ដែលមានសញ្ជាតិ ប្រស៊ីល ហើយសព្វថ្ងៃបាននឹង កំពុងលេងអោយក្រុម A.C.Milan បានធ្វើអោមានការភ្ញាក់ផ្អើលមួយ ដោយរូបលោកបានទិញ វីឡា មួយ នៅប្រទេសប្រេស៊ី ដែលមានតំលៃ 12 លានដុល្លាអាមេរិច។ ពីមុនផ្ទះនេះគឺជាកម្មសិទ្ធរបស់ ម្ចាស់ក្រុមហ៊ុន អន្តរជាតិមួយ ហើយតាមការប៉ាន់ស្មានតំលៃរបស់ផ្ទះគឺប្រមាណជា 8,5 លានតែប៉ុណ្ណោះ តែលោក Ronaldinho បានអោយតំលៃយ៉ាងខ្ពស់បើទោះបីជា ម្ចាស់ផ្ទះរូបនេះមិនចង់លក់ក៏ព្រមលក់អោយ។សូមបញ្ជាក់ ផ្ទះនេះគឺស្ថិតនៅលើ ដីទំហំ 4200 ម៉ែត្រការ៉េ ដែលរួមមាន អាងហែលទឹកដ៏ធំនិងប្រណិត កន្លែងលេង Tennis កន្លែងហាត់ប្រាណជាដើម ចំណែកផ្ទះវិញគឺមានទំហំរហូតដល់ 820 ម៉ែត្រការ៉េ វាគឺពិត ជាធំខ្លាំងណាស់។