សេអូល ៖ South Korea's Samsung Electronics គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ smart-phone ធំជាងគេលើលោក បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនរបស់ខ្លួនបានរំពឹងទុកថា Samsung Galaxy S3 ដែលជាទូរស័ព្ទ smartphone ថ្មី និងចុងក្រោយគេបង្អស់នេះ អាចលក់បានដល់ទៅ ១០ លានគ្រឿងមុនដំណាច់ខែកក្កដានេះ។

J K Shin ដែលជាប្រធាននៃបណ្តាញទំនាក់ទំនងទូរស័ព្ទ បាននិយាយថា Samsung Galaxy S3 នឹង អាចជួយអោយក្រុមហ៊ុនទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើធៀបទៅនិងការលក់បីខែដំបូងនាដើមឆ្នាំនេះ។
គាត់ក៏បានបញ្ជាក់បន្ថែមផងដែរថា ពួកយើង និងធ្វើអោយទទួលបានផលវិជ្ជមានជាច្រើន បើធៀបទៅនឹងទូរស័ព្ទ Samsung Galaxy S1 និង S2 ដែលយើងបានចេញលក់នៅក្នុងតំបន់ អឺរ៉ុបមជ្ឈិមបូព៌ា និង អាស៊ីភាគអាគ្នេយ៍ កាលពីអំឡុងខែ ឧសភា កន្លងទៅ ។ គាត់ក៏បានធ្វើការព្យាករណ៍ថា ទូរស័ព្ទម៉ាក់នេះ នឹងលក់បានដល់ទៅចំនួន ១០ លានគ្រឿង ក្នុងចំណោម ១៤៧ប្រទេសនៅលើពិភពលោក។

លើសពីនេះ លោក Shin ក៏បាននិយាយបន្ថែមថា ពួកយើងធ្វើបានយ៉ាងល្អនៅក្នុងប្រព័ន្ធទីផ្សារហើយខ្ញុំគិតថា នៅក្នុងត្រីមាសទី ២ នេះ ពួកយើងនឹងទទួលបា្រក់ចំណេញច្រើន បើធៀបទៅនិងត្រីមាសទី ១ នាដើមឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះបានបង្ហាញនូវរបាយការណ៍ប្រាក់ចំណេញ នៅក្នុងត្រីមាសទី ១ ដោយបានពីការលក់ទូរស័ព្ទ smartphone របស់ខ្លួនដល់ទៅ 4.44 ពាន់លានដុល្លារ ទន្ទឹមនិងពេលនេះដែរ បើតាមប្រភពព័ត៌មានបានអោយដឹងថា ទូរស័ព្ទ smartphone ៖ Samsung Galaxy S3 នេះ មានមុខងារសំខាន់ៗដូចជា ៖ បច្ចេកវិទ្យាក្នុងការចាំមុខមនុស្ស ក៏ដូចជាការមើលវីដេអូ និងសរសេរ email បានក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីទំហំអេក្រង់វិញ វាមានទំហំធំជាង S2 ដល់ទៅ 4.8-inch (12.2-centimetre) ៕
ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia