បាងកក៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតរវាង រថយន្តទេសចរ ពីរជាន់ និង រថយន្តកុងតឺនឺ នៅចំណុចផ្លូវចូល ក្រុងបាងកក បណ្តាលឲ្យ មនុស្ស ១៩ នាក់ស្លាប់ និង ២២ នាក់រងរបួស។
យោងតាមគេទំព័រ INN នៅថ្ងៃ អង្គារ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ គួរឲ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥ ព្រឹកមិញនេះ រវាងរថយន្ត ទេសចរ ពីរជាន់បាងកក-រយអេត និងរថយន្តកុងតឺនឺ ខណៈដែល រថយន្តទាំងពីរបើកច្រាសទិសគ្នា ធ្វើឲ្យរថយន្តកុងតឺនឺ បុករថយន្តទេសចរណ៍ យ៉ាងពេញទំហឹង បង្កឲ្យមានអណ្តាតភ្លើងផ្ទុះចេញពីរថយន្តទេសចរ យ៉ាងសន្ធោសន្ធៅ។
អាជ្ញាធរថៃ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរខាងលើ បានកើតឡើង នៅបរិវេណផ្លូវជាតិ មិត្តភាពស្ថិតក្នុងខេត្ត សារៈបុរី ដែលជាច្រកចូល ទីក្រុងបាងកក ហើយគ្រោះថ្នាក់ចរាចរនេះដែរ បានបង្កឲ្យមានមនុស្ស ១៩ នាក់ស្លាប់ និង ២២ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល។សមត្ថកិច្ច បានសន្និដ្ឋានថា ការគ្រោះថ្នាក់ ខាងលើនេះ អាចបណ្តាល មកពីរកត្តាផ្លូវរអិល ព្រោះខណៈកើតហេតុ មានភ្លៀងធ្លាក់ផងដែរ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល