(អាមេរិក)៖ អង្គការណាសា និយាយថា កែវយឺតលំហអាកាស ដែលមានឈ្មោះថា «Spitzer» បានរកឃើញពន្លឺខ្សោយៗ នៃក្រុមវត្ថុដំបូងគេបង្អស់ ដែលស្ថិតនៅកន្លែងជាក់លាក់មួយ ក្នុងចក្រវាឡយើងនេះ។ នេះបើយោងតាមប្រភព ព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

វត្ថុដែលមានពន្លឺមិនសូវភ្លឺនោះ ប្រហែលជាក្រុមផ្កាយ ដ៏ក្រាស់មិនគួរឲ្យជឿមួយ ឬក៏ជាប្រហោងខ្មៅ ដែលមានចំងាយឆ្ងាយខ្លាំង រហូតដល់មើលលែងឃើញ។ ក៏ប៉ុន្តែ កែវយឺតលំហអាកាស Spitzer របស់អង្គការណាសា បានចាប់យករូបភាពរបស់វា នៅពេលដែលវាបាន បង្ហាញខ្លួនឡើង។

តារារូបថត (អ្នកថតរូបផ្កាយ) បាននិយាយថា ការរកឃើញនេះបង្ហាញឲ្យយើងដឹងថា ពន្លឺនៃក្រុមវត្ថុទាំងនេះ កើតឡើងដោយសារ ប្រតិកម្មនៃការឆេះលោហធាតុមួយចំនួនធំ នៃលំហអាកាស។ លោក Alexander ដែលជាបុគ្គលិករបស់អង្គការណាសា បាននិយាយថា «ក្រុមវត្ថុទាំងនេះ គួរតែមានពន្លឺភ្លឺខ្លាំងជាងនេះ។ ក៏ប៉ុន្តែយើងមិនអាចទាត់ចោលនូវ ប្រភពអាថ៌កំបាំង នៃពន្លឺនេះបានឡើយ»៕

លទ្ធផលរូបភាពសម្រាប់លទ្ធផលរូបភាពសម្រាប់

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង