ព័ត៌មានវីដេអូ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតមានឡើង ចំកណ្ដាលទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់ ដោយមានការឆាបឆេះជាខ្លាំង នៃរថយន្ដ ម៉ូដែល Lamborghini  Aventador SV ដោយមិនដឹងមូលហេតុ។ 

ប្រភពគេហទំព័រ Topspeed​ បានចុះផ្សាយឲ្យដឹងថា ដំបូងឡើយ គេប្រទះឃើញមាន រថយន្ដពីរគ្រឿង ជាប្រភេទរថយន្ដម៉ូតដែលមានតម្លៃថ្លៃមិនក្រោម ៤០ ម៉ឺនដុល្លារ គឺ Ferrari 488 Spider ស៊េរីឆ្នាំ ២០១៦ និង ម៉ូដែល Lamborghini  Aventador SV ស៊េរីឆ្នាំ ២០១៥ ធ្វើដំណើរប្រកិតគ្នា​ និងស្របទិសគ្នា ហើយទៅ​ឈប់​ត្រង់ ចំណុចភ្លើងចររាចរណ៍ ។ ក្នុងទិដ្ឋភាព ដែលបានង្ហាញ មិនទាន់មានប្រភពណាមួយ អះអាងពីមូល​ហេតុ​ឲ្យបាន ច្បាស់លាស់នោះទេ ដោយឡែក គ្រាន់តែបង្ហាញត្រឹមថាម៉ូដែល Lamborghini​​​​​​​ Aventador ​SV ត្រូវ​បានលេចចេញនូវ អណ្ដាតភ្លើងមកក្រៅ បន្ដិចម្ដងៗ ខណៈដែល ម្ចាស់​រថយន្ដ​នៅតែខំប្រឹង បន្ដដំណើរទៅ​មុខ​ទៀត។ ទស្សនាវិដេអូខាងក្រោម ទាំងអស់គ្នា៖

爱耍帅的下场!?注意影片1分30秒地方!.★更多精彩内容尽在以下网址哦^_^★www.share4you.tw

Posted by Share 4 You on Tuesday, October 6, 2015

 

/

/

/

/

/

គូសបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ មិនមានអ្នករងបួសអ្វីឡើយ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed