រូប​ថត​ទាំង​ឡាយ​របស់​នាយក​រដ្ឋ​មន្ត្រី​ អ៊ីតា​លី​លោក​ស៊ីល​វី​យ៉ូ​ប័រ​លូ​ស្កូ​នី​នៅ​ជាមួយ​ពួក​នារី​វ័យ​ក្មេងៗ​នឹង ​ត្រូវ​ដាក់​លក់​តំលៃ​១​លាន​ផោន​។​ក៏​ប៉ុន្តែ​ទស្សនា​វដ្តី​ទាំង​ឡាយ​បាន​ បដិ​សេធ​មិន​ចេញ​ផ្សាយ​រូប​ថត​ទាំង​នោះ​ដោយ​លើក​ហេតុ​ផល​ថា ​រូប​ថត​ទាំង​នេះ​យក​បាន​មក​ពី​ផ្ទះ​ឯក​ជន​។ រូប​ថត​ទាំង​នោះ​យក​បាន​មក​ដោយ​សារ​ការ​ធ្វេស​ប្រហែស​ពុំ​មាន​ការ​ប្រុង​ ប្រយ័ត្ន​។ រូប​ទាំង​នេះ​យក​បាន​ពី​ក្នុង​ឌីស​ទាំង​ឡាយ​ដែល​មាន​ស្តុក​ទុក​​រូប​ភាព​ នានា​។​ អ្នក​ថត​រូប​ភាព​​​ឱ្យ​លោក​ប័រ​លូ​ស្កូនី​ លោក FABRIZIO CORONA និយាយ​ថា មាន​គេ​ចូល​ទៅ​លួច​យក​រូប​ភាព​ទាំង​នេះ​។ យោង​តាម​កាសែត​ DAILY MAIL ថា​លោក FABRIZIO CORONA ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​គ្មានទុក​​រូប​ភាព​ទាំង​ឡាយ​របស់​លោក​ប័រ​លូ​ស្កូ​នី​ឡើយ​។
ចំណែក​ឯ ​បណ្តា​មនុស្ស​ជំនិត​របស់​លោក​ប័រ​លូ​ស្កូ​នី​និយាយថា រូប​ភាព​ទាំង​នេះ​ជា​រូប​ភាព​កាត់​ត​ដំឡើង​។ ក្រុម​នេះ​របស់​លោកប័រ​លូ​ស្កូ​នី​និយាយ​ទៀតថា នឹង​ដាក់​ពាក្យ​ប្តឹង​ដល់​អាជ្ញា​ធរ​តុលាការ​ដើម្បី​បង្ការ​រាល់​ការ​ចេញ​ ផ្សាយ​។ ម្យ៉ាង​វិញ​ទៀត​ពួក​អ្នក​សើុប​អង្កេត​បាន​រឹប​អូស​យក​កុំ​ព្យូ​ទ័រ​ និង​ទូរ​ស័ព្ទ​របស់​បណ្តា​នារី​ក្មេងៗ​ដែល​សង្ស័យ​ថា មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​​ជាមួយ​លោក​ប័រ​លូ​ស្កូ​នី​។ យោង​តាម​កាសែត​ TELE​GRAPH ថា ពួក​អ្នក​ស៊ើប​អង្កេត​បច្ចុប្បន្ន​កំពុង​ពិនិត្យ​ខ្លឹម​សារ​ និង​រូប​ភាព​ក្នុង​ឧប​ករណ៍​ទាំង​នេះ​តាម​រក​រូប​ភាព​ ឬ​វីដេ​អូ​ថត​ក្នុង​ភូមិ​គិ្រះ​របស់​លោក​ប័រ​លូ​ស្កូ​នី​ ៕

http://kohsantepheapdaily.com.kh/art...208-00172.html