កាលពីយប់មិញនេះ Ajax បានបំបាក់ក្រុម Barcelona នៅក្នុងទឹកដីរបស់ខ្លួន ក្នុងលទ្ធផល២ ទល់ ១ ដែលធ្វើអោយទស្សនិកជនរបស់គេ សប្បាយចិត្តជាខ្លាំង ។ ទន្ទឹមនិងការសប្បាយយើងក៏មានដំណឹងអាក្រក់មួយផងដែរ ។

Theដំណឹងអាក្រក់នោះគឺ អ្នកគាំទ្ររបស់ក្រុម Ajax ម្នាក់បានជួបឧប្បតិ្តវហេតុមួយ បណ្តាលមានរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលអបអរសាទរ គ្រាប់បាល់ទី ២ របស់ Ajax ។ បុរសម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដោយបានធ្លាក់ពីលើកន្លែងអង្គុយជាន់លើ ដែលមានកំពស់រហូតដល់ទៅ ១០ ម៉ែតឯណោះ ។ បុរសម្នាក់នោះ បានធ្លាក់មកចូលក្នុងជាយទីលានដេកផ្កាប់មុខនៅក្នុងថ្លុកឈាម គ្មានកំរើកអ្វីបន្តិចឡើយ ។ ក្រុមអ្នកសង្គ្រោះបន្ទាន់ក៏បានមកព្យាយាមទប់ស្កាត់ឈាម និងជួយអោយមានបេះដូងនៅដំណើរការ មុនពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់ ។

Theមកដល់ពេលនេះ យើងនៅមិនទាន់ដឹង អំពីស្ថានភាពរបស់ បុរសម្នាក់នេះនៅឡើយទេ បើតាមដំណឹងមកឃើញថា គាត់របួសធ្ងន់ខ្លាំងណាស់ ។ ប្រសិនបើមានដំណឹងជាបន្តទៀតនោះយើងនិងចុះផ្សាយជូនទស្សនិកជនជាបន្ត ៕

 

ប្រែសម្រួល ៖ កុសលប្រភព ៖ mirror