កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្តសៀមរាប រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដោយបានការឯកភាពគ្នាជាឯកច្ឆ័ន្ទ លើរបៀបវរៈទាំង០៥ ដែលបានដាក់ជូនដោយឧត្តមមន្ត្រីការពារជាតិ នៃបណ្តាប្រទេសដែលជាសមាជិកនៃសមាគមអាស៊ាន កាលពីពេលកន្លងទៅ ។
នៅក្នុងពិធីបិទនៃកិច្ចប្រជុំ ក្រៅផ្លូវការនៃបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានមានប្រសាសន៍ថា កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបញ្ចប់នេះ បានសម្រេចតាមតួនាទី និងគោលដៅរបស់ខ្លួន ពោលគឺបានជម្រុញឲ្យមានការអនុវត្តរាល់ផែនការនិងឯកសារទស្សនទាន ព្រមទាំងសកម្មភាពរបស់ឯកសារទាំងនោះទៅតាមក្របខណ្ឌ និងគ្រប់កម្រិត រួមមានទាំងក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន(ADMM) និងក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ផងដែរ។

របៀបវីរៈទាំង០៥រួមមាន៖
១. ឯកភាពលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីវិវេចនារយៈពេលនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក(ADMM-Plus) និងសេចក្តីព្រាងសេចក្តីថ្លែងការរួមស្តីពីការឯកភាពអាស៊ានដើម្បីសហគមន៍មួយដែលមានសន្តិសុខ និងសុខដុមនីយកម្ម។ ឯកសារភាំងពីរនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំ ADMM អនុមត័នាខែឧសភាឆ្នាំ២០១២ ។
២. បានក្តាប់របាយការស្តីពីវឌ្ឍនភាពនៃក្រុមការងារ នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំបណ្តាវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (NADI) ។

៣. បានក្តាប់របាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានដែលមានឈ្មោះ ថា ការបង្កើតវិស័យការពារជាតិ និងអង្គការសង្គមស៊ីវិលអាស៊ាន (CSOs) , កិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខមិនមែនប្រពៃណី, កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិអាស៊ាន និងរបាយការស្តីពីកិច្ចប្រជុំបណ្តាញមជ្ឈមណ្ឌលរក្សា សន្តិភាពអាស៊ាន លើកទី១។
៤. ក្តាប់របាយការណ៍ស្តីពីការប្រុងប្រៀបរៀបចំដំណើរការរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី២ ដោយប្រទេសប្រ៊ុយណេ ដារូហ្សេឡឹម។
៥. របាយការណ៍ស្នើសុំការសម្រេចស្តីពីការបង្កើត Website របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM) និងឯកសារស្តីពីវិធានណែនាំ សម្រាប់ការធ្វើម្ចាស់ផ្ទះរដ្ឋមន្ត្រីការពារជាតិអាស៊ានកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។
របៀបវិរៈទាំងនេះត្រូវបានដាក់ ជូនរដ្ឋមន្ត្រីការពារជាតិអាស៊ានដើម្បីអនុម័តកាលពីអំឡុងខែមេសា ឆ្នាំ ២០១២កន្លងទៅបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ឧត្តមមន្ត្រីការពារ ជាតិអាស៊ាន៕
ដោយ ៖ សីហាប្រភព ៖ NW