ទស្សនិកជន ធ្លាប់បានទស្សនារួចមកហើយ អំពីបណ្តាតារាៗដែលជា Hot Girl និង Hot ប្រចាំវិស័យសិល្បៈ ក្នុងអាស៊ី និងអាមេរិចជាដើម ។ ថ្ងៃនេះ Camnews ក៏បានស្វះស្វែង រកបណ្តាHot Guy របស់អាស៊ី ដែលមានប្រជាប្រិយភាពនៅអាមេរិចម្តង មកចែកជូនទស្សនិកជន បានទស្សនា ។
-Lee Byung Hun គឺជាតារាសំដែងរបស់ កូរ៉េ ដែលបានឡើងតំណែង ក្លាយជាតារាសំដែងរបស់អាស៊ីដែលល្បីជាងគេ ក្នុងឆាកអន្តរជាតិ បន្ទាប់ពីបានចូលរួមសំដែង នៅក្នុងភាពយន្តខ្នាតធំ GI Joe : The Rise Of Cobra ជាមួយនិង Channing Tatum ហើយក៏បន្តសំដែងទៅដល់រឿង GI Joe : Retaliation ។ Lee Byung Hun ក៏នឹងបង្ហាញមុខ នៅក្នុងរឿង Red 2 រួមជាមួយ Bruce Willis ផងដែរ ។


-Godfrey Gao គឺជាតារាម៉ូដែល លំដាប់កំពូលរបស់តៃវ៉ាន់ ដែលត្រូវបានគេចាប់អារម្មណ៍និងចាប់ផ្តើមល្បី ពេលដែលគាត់ ត្រូវបានម៉ាកសំលៀកបំពាក់ Luis Vuitton ហៅទៅធ្វើជាតារាម៉ូដែល ជាលើកដំបូង ។

-Steven Yeun គឺជាតារាសំដែងភាពយន្ត ដែលកើតនៅកូរ៉េ តែធំដឹងក្តីនៅអាមេរិច ដែលបានកសាងឈ្មោះល្បីរបស់ខ្លួន តាមរយៈភាពយន្តភាគរឿង The Walking Dead ។

-Harry Shum Jr. គឺជាតារាចំរៀង សំដែង និងអ្នករាំដ៏ល្បី ដែលធ្លាប់បានសំដែងក្នុងរឿង StepUp 2: The Street, Step Up 3D និង White Frog ។ មិនត្រឹមតែប៉ុណ្ណោះ Harry ក៏ជាសមាជិកសំដែងក្នុងរឿង Glee ផងដែរ ដែលជារឿងភាគមួយដ៏ល្បី ។

-Daniel Henney គឺជាតារាម៉ូដែលកូនកាត់ របស់អាមេរិច និង កូរ៉េ ដែលបានឆក់យកបេះដូងនារីៗ អោយបាក់ស្រឡាញ់ជាច្រើន ។ Daniel Henney ក៏ត្រូវបាន Jessica (SNSD) តែងតែសរសើរមិនដាច់ពីមាត់ផងដែរ ។ Daniel Henney ក៏បានសំដែងក្នុងរឿង X-Man Origin ផងដែរ ៕


ដោយ ៖ លីលីប្រភព ៖ k14