បុរស​ម្នាក់ ដែល​កំពុងជាប់​ពន្ធនាគាររយៈពេល១០ឆ្នាំក្នុង​ខេត្តព្រៃវែង  បាន​ជម្រិត​ទារ​ប្រាក់​ពី​ស្រ្តី​ម្នាក់​ ក្រោយ​ពេល​បញ្ចុះបញ្ចូលឱ្យស្ត្រីរូបនោះបង្ហាញរូប​អាក្រាត​តាមរយៈវីដេអូឆាត​។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ថា យ៉ែម ប្រុស បានប្រើប្រាស់ទូរស័ព្ទបីគ្រឿង កុំព្យូទ័រយួរដៃមួយគ្រឿង ប្រើប្រាស់លេខទូរស័ព្ទបួនខ្សែ និងគណនីហ្វេសប៊ុកចំនួនប្រាំ ដើម្បី​ធ្វើ​ការ​គម្រាម​ទារ​ប្រាក់ លើ​ក​ទី​មួយ​ចំនួន​ ៥០០ ដុល្លារ និង​លើក​ទី​ពីរ​ចំនួន ៥០០០ ដុល្លារ​ទៀត។  ឥលូវ​នេះ​លោក យ៉ែម ប្រុស កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារព្រៃ​ស ដើម្បី​អនុវត្តន៍​ទោស។

ដូច្នេះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទាំង​អស់ មិន​ថា​បុរស ឬនារី ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន (ឈ្មោះ​ពិត លេខទូរស័ព្ទ អាសយដ្ឋាន) និង​រូប​ថត​អាក្រាត​ផ្សេងៗ ទៅ​កាន់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ឲ្យ​សោះ៕

អាន​បន្ត​៖ http://www.cambodiadailykhmer.com/38209

/

/

ប្រែសម្រួល៖ High 

ប្រភព៖ Cambodia Daily