ដូចនឹង iPhone 4S រឺ Lumia 900, ស្មាតហ្វូន iPhone ថ្មីបំ​ផុតរបស់ Apple ទើបតែត្រូវបានគេហទំព័របច្ចេកវិទ្យា Cnet ធ្វើពិសោធវាស់កំរិតនៃភាពរឹងមាំ ដែលមានឈ្មោះថា Torture Test។ ការធ្វើពិសោធន៍ជាបន្តបន្ទាប់ដូចជា ដាក់ក្លាសេ្សក្នុងទូរទឹកកក, ដាក់ក្នុងម៉ាស៊ីនចំអិនអាហារ ទម្លាក់ចុះក្រោម រហូតដល់ទម្លាក់ត្រាំក្នុងទឹក ត្រូវបានគេធ្វើតេស្តលើ iPhone 5។

/

iPhone 5 នៅតែមានដំណើរការធម្មតា បន្ទាប់ពីត្រូវបានដាក់ក្លាស្សេនៅក្នុងទូរទឹកកក អស់រយះពេល ២ម៉ោង និងដាក់ក្នុងម៉ាស៊ីនចំអិនអាហារ រយះពេល ១​ម៉ោងមក។ ប៉ុន្តែ កំរិតនៃភាពរឹងមាំរបស់ iPhone 5 គឺនៅតែចាញ់កំរិតនៃភាពរឹងមាំរបស់ iPhone 4S រឺ Nokia Lumia 900 ។

ទស្សនាវីដេអូនៃការពិសោធន៍ កំរិតនៃភាពរឹងមាំរបស់ iPhone 5 ខាងក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VE