ព្យុះ ព្រិលអមដោយរលកធាតុអាកាសត្រជាក់ខ្លាំងប៉ះពាល់កាលពីថ្ងៃទី២ កុម្ភៈ ដល់ផ្នែកមួយយ៉ាងធំនៃសហរដ្ឋអាមេរិកដែលបង្កឱ្យមានភាពច្របូកច្រ បល់ក្នុងការដឹកជញ្ជូន និងធ្វើឱ្យស្ទះដល់សកម្មភាព សេដ្ឋកិច្ច។ ព្យុះព្រិលនេះប៉ះពាល់ដល់រដ្ឋចំនួន៣០ និងប្រមាណជា១ភាគ៣នៃប្រជាជនអាមេរិក។ ព្យុះព្រិលបោកបក់យ៉ាងឆាប់ឆ្ពោះទៅភាគឥសានប្រទេសដោយទីក្រុងញូវ យ៉កគ្របដណ្តប់ដោយស្រទាប់ព្រិល និងទឹកកកយ៉ាងក្រាស់។ នៅឈីកាហ្គោជាទីក្រុងធំទី៣របស់ប្រទេសមានព្រិលធ្លាក់ដល់ កំរាស់៨សង្ទីម៉ែត្រក្នុងមួយម៉ោងនាពេលយប់ជាមួយនឹងខ្យល់ត្រជាក់ បោកបក់ក្នុងល្បឿន៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវថ្នល់ជាច្រើនពុំអាចធ្វើចរាចរណ៍បាន ហើយរថយន្តជាច្រើនគ្រឿងត្រូវជាប់គាំង។ ខាងផ្លូវរថភ្លើងវិញពិសេសការដឹកជញ្ជូនទំនិញមានភាពយឺតយ៉ាវ ខ្លាំងក្នុងទូទាំងប្រទេស។ ជើងហោះហើរជាង៥.៦០០ជើងរបស់យន្តហោះត្រូវលុបចោលកាលពីថ្ងៃទី២ កុម្ភៈ នៅសហរដ្ឋអាមេរិក។ជើងហោះហើរជាច្រើនពាន់ជើងត្រូវបានលុបចោលរួច ហើយ កាលពីថ្ងៃទី១ កុម្ភៈ។ ការដឹកជញ្ជូនសាធារណៈត្រូវស្ទះយ៉ាងខ្លាំងក្នុងទីក្រុងជាច្រើន ដូចជានៅទីក្រុងបូស្តុនជាដើម៕
ផ្នែកមួយយ៉ាងធំនៃសហរដ្ឋអាមេរិកជាប់គាំងដោយសារព្យុះព្រិល

http://kohsantepheapdaily.com.kh/art...03-014524.html