មន្ត្រី ​​នានា​និយាយ​ថា សណ្ឋាគារ​លំដាប់​ផ្កាយ​​៥​​យ៉ាង​ខ្ពស់​មួយនៅក្នុងទីក្រុង​​សេនយ៉ាង ខេត្ត Liaoning ភាគ​ឦសាន​​​​ប្រទេស​ចិន ត្រូវ​អគ្គីភ័យ​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​កាលពីព្រឹក​ថ្ងៃទី​​៣ កុម្ភៈ ប៉ុន្តែ​សំណាង​ណាស់មិន​បណ្តាល​​ឱ្យ​មាន​​មនុស្ស​​ស្លាប់​ ឬ​របួសទេ ។ តាមប្រភពព័ត៌មាន​​ថា គ្រោះអគ្គីភ័យ​​នោះ​កើត​ឡើង​​នៅវេលាម៉ោង​​​១១ព្រឹកថ្ងៃទី​​៣ កុម្ភៈ ហើយភ្លើង​បាន​ឆេះ​រាលដាល​ដល់​អគារ​ដែល​នៅ​​ក្បែរ​​ផងដែរ ។ នៅពេលត្រូវ​ភ្លើង​​ឆេះ​មាន​មនុស្ស​​៥០​នាក់ កំពុងស្នាក់​​នៅក្នុង​សណ្ឋាគារ​​នេះ​ ប៉ុន្តែ​​ពុំ​មាន​​ស្លាប់ ឬ​របួស​​ទេ ដោយ​ត្រូវ​ជំលៀស​​ចេញ​​ទាន់ពេល​ ។​
មន្ត្រី​​ការិយា​ល័យ​សន្តិសុខ​​ សាធារណៈ​ក្រុង​​​សេនយ៉ាង បានប្រាប់​ទីភ្នាក់ងារ​​​សារព័ត៌មាន​​​ស៊ីន​ហួ​ថា គ្រោះអគ្គីភ័យ​នោះត្រូវ​គ្រប់គ្រង​បាន​ក្រោយ​ពី​ឆេះ​រយៈ​ពេល​ជិត​កន្លះ​ម៉ោង ។​
ប៉ូលិស​និយាយ​ថា ​គ្រោះអគ្គីភ័យ​​នោះកើត​ឡើង​​ដោយ​​​សារ​ការដុត​ផាវ ដែល​​ដំបូងបង្ក​ឱ្យ​​មានអណ្តាត​​ភ្លើង​ឆេះ​​ជញ្ជាំង​​អគារ​សណ្ឋាគារ​​នោះ។ ក្រោយពី​​កើតមាន​​គ្រោះអគ្គីភ័យ​​ការ​ផ្គត់​ផ្គង់​​ថាមពល​​ក្នុង​សណ្ឋាគារ​ ត្រូវ​កាត់ផ្តាច់​៕
http://kohsantepheapdaily.com.kh/art...03-020052.html