យោង​តាម​​ពួកអ្នក​​រៀបចំ​ថា ​គូស្នេហ៍​​​ប្រមាណ ជា​​៣.៦០០​គូ​​បានរៀ​បការ​ដំណាលគ្នា​​កាលពី​ថ្ងៃទី​​២ កុម្ភៈ ​​នៅ​ភាគខាង​លិច​ឥណ្ឌា​​ក្នុង​ឱកាស​​នៃ​ពិធីរៀប​ការ​​បែប​ពហុសាសនា​​មួយ ដែល​សំដៅ​ទាក់ទាញ​​​​ការយកចិត្តទុកដាក់​ដល់​សភាពការណ៍​​របស់​បណ្តា​​ ប្រជាកសិករ​​ដែល​ជំពាក់​​បំណុលគេ ។​
ក្នុង​​ពិធីរៀបការ​នោះ​​រួមមាន​​ គូស្នេហ៍​​​ហិណ្ឌូ ២.៤៣៣គូ គូស្នេហ៍​​អ៊ិស្លាម​​​១៥០គូ និង​គូស្នេហ៍​​ជា​អ្នក​កាន់​​ព្រះពុទ្ធ​សាសនា​​​៧៤៩គូ ។ ក្រៅ​ពី​នោះ​មាន​​ពួកគ្រឹស្ត​​​១៥គូ និង​ពួកកុល​សម្ព័ន្ធ​​​២៥២​គូ ។ ពិធី​រៀបការ​រួមគ្នា​​ពហុសាសនា​​នេះ​ធ្វើឡើង​​នៅ​​​កណ្តាល​វាល​​ ក្នុងទីក្រុង​​​អាម​រ៉ា​វ៉ាទី ស្ថិត​នៅ​​ចំងាយ​​១៥០គីឡូម៉ែត្រ ​​ពីទីក្រុង​​​ NAGPUR រដ្ឋ​​មហា​​រ៉ាស្ត្រា ។​
ការរៀប​ការ​​ជា​​សមូហ​ ភាព​​​ច្រើន​គូ​រួមគ្នា ​នៅ​ឥណ្ឌា​​តែង​​កើត​មាន​ជា​រឿយៗ ទោះបីជា​ចំនួន​​គូ​ស្នេហ៍​​​​មិន​មាន​​ច្រើន​​ដូច​ការ​​រៀបការ​រួមគ្នា​​ កាលពី​​ថ្ងៃ​ទី​​២ កុម្ភៈ​ ក៏ដោយ ។ ​ការរៀប​ការ​រួមគ្នា​​បែប​នេះ​​ជាទូទៅ​​ច្រើន​ជា​គូស្នេហ៍​​​ក្នុង​មជ្ឈ​ ដ្ឋាន​​​ជនបទ ដើម្បី​​កាត់​បន្ថយ​​ការ​ចំណាយ​ក្នុង​​ការ​រៀបការ ៕

http://kohsantepheapdaily.com.kh/art...03-000254.html