លិខិតអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ Apple ត្រូវបានផ្ញើទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងសារ Hello Again ដែលនេះហាក់រំលឹកអំពីកុំព្យូទ័រ Mac។

/

ជាងមួយខែ បន្ទាប់ពីបញ្ចេញស្មាតហ្វូន iPhone 7 និង 7 Plus មកដល់ពេលនេះគឺដល់វេនកុំព្យូទ័រ Mac ។ ព្រឹត្តិការណ៍ខាងមុខរបស់ក្រុម​ហ៊ុន Apple នឹងត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាល នៅ Cupertino រដ្ឋ California អាមេរិក នៅវេលាម៉ោង ០០៖០០នាទី ថ្ងៃសុក្រសប្ដាហ៍ក្រោយ (ម៉ោងនៅកម្ពុជា)។

ដូចសព្វមួយដង Apple មិនបានបង្ហើបព័ត៌មានច្រើនស្ដីអំពីផលិតផលថ្មី។ ប៉ុន្តែ ជាមួយនឹងរូបភពផ្លែប៉ោម និងពាក្យ Hello Again គេអាចដឹងថា កុំព្យូទ័រ Mac នឹងជាចំនុចកណ្ដាលដែលនឹងត្រូវបានគេឧទ្ទេសនាមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងនោះ Apple អាចនឹងបង្ហាញខ្លួនស៊េរីកុំព្យូទ័រយួរដៃ MacBook Pro ជំនាន់ថ្មី។ ផលិតផលនេះត្រូវបានគេជឿថា មានរូបរាងស្ដើង និងស្រាលជាងមុន ប្រើប្រាស់ USB-C ជំនាន់ថ្មី និងមានបន្ថែមបណ្ដាប៊ូតុងថាច់។ល។ ក្រៅពីនេះ កុំព្យូទ័រលើតុខ្នាតតូច Mac Mini ក៏នឹងត្រូវបានកែលំអ បន្ទាប់ពីច្រើនឆ្នាំមិនបានប្ដូរផ្លាស់អំពីរូបរាងខាងក្រៅ។ល។

/

យោងតាម 9to5mac ជាមួយនឹងការបញ្ចេញ MacBook Pro ថ្មី នៅក្រោយព្រឹត្តិការណ៍នេះ Apple អាចនឹងបំបាត់ចោលនូវកុំព្យូទ័រស្ដើង MacBook Air កំណែ ១១អ៊ីន្ឈ៍ និងរក្សាទុកតែម៉ូដែល ១៣អ៊ីន្ឈ៍ ទន្ទឹមនឹង MacBook ១២អ៊ីន្ឈ៍។

ប្រែសម្រួល ៖ តារាប្រភព ៖ 9to5mac/techcrunch