ភ្លៀងធំកាលពីចុងសប្ដាហ៍កន្លង បានធ្វើឱ្យទឹកទន្លេឡើងខ្ពស់ បណ្ដាលឱ្យដងផ្លូវនានាក្នុងក្រុងម៉ូស្គូ លិចក្នុងទឹកជំនន់។ នេះត្រូវបានគេចាត់ទុកថា ជាភ្លៀងធំបំផុតនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។

ភ្លៀងមួយមេធំ ដែលមានទឹក ស្មើនឹងភ្លៀងមួយខែ បានអូសបន្លាយពីថ្ងៃទី ១៤សីហា ដល់ថ្ងៃទី ១៥សីហា នៅក្រុងម៉ូស្គូ បណ្ដាលឱ្យតំបន់នេះ លិចក្នុងទឹកជំនន់។ កម្រិតទឹកភ្លៀងជាមធ្យមក្នុងថ្ងៃចន្ទកន្លងទៅ គឺ ១០២មម ច្រើនជាងកម្រិតទឹកភ្លៀងជាមធ្យមនៃខែសីហារៀងរាល់ឆ្នាំ ហើយវាក៏ច្រើនជាងថ្ងៃដែលមានភ្លៀងធំកន្លងមក។

យោងតាមទីភ្នាក់ងារឧតុនិយមក្នុងតំបន់ នេះគឺជាភ្លៀងដែលធំបំផុត រាប់ចាប់តាំងពីឆ្នាំ ១៩៧០។

ជំនន់ទឹកភ្លៀង បានបង្កការលំបាកយ៉ាងច្រើនដល់ការធ្វើដំណើរនៅតាមដងផ្លូវ ក្នុងនោះ មានដងផ្លូវខ្លះ ត្រូវបានបិទ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីរថយន្ត ដោយសារម៉ាស៊ីនឈប់ដំណើរការ នៅពេលវាលិចក្នុងទឹក។

/

/

/

/

ប្រែសម្រួល ៖ តារា