ដោយសារតែព្រួយបារម្ភខ្លាចព័ត៌មានសម្ងាត់ត្រូវបានបែកធ្លាយតាមរយៈ micro នៅលើ Apple Watch បណ្ដាមន្ដ្រីអង់គ្លេស និងអូស្ដ្រាលី ត្រូវបានហាមឃាត់មិនឱ្យពាក់នាឡេកាឆ្លាតវៃនេះនៅពេលចូលរួមប្រជុំ។

យោងតាម Telegraph នាយករដ្ឋមន្ដ្រីអង់គ្លេស Theresa May បានព្រមានមន្ដ្រីរបស់ខ្លួនមិនឱ្យពាក់នាឡេកា Apple Watch នៅពេលចូលរួមប្រជុំ ព្រោះខ្លាចនាឡេកាទាំងនេះត្រូវបានគេហែកចូល និងលួចស្ដាប់ ៖ ក្រុមហែកឃើរ (hacker) ក្នុងនោះមានហែកឃើររុស្ស៊ី ពិតជាគ្រោះថ្នាក់។ ពួកគេអាចប្រែក្លាយនាឡេកាឱ្យទៅជាឧបករណ៍ដើម្បីលួចថតសម្លេងសំខាន់ៗនៃរឿងនយោបាយ”។
សារព័ត៌មានអង់គ្លេសអះអាងថា លោកស្រី Theresa May មានការប្រុងប្រយ័ត្នខ្ពស់ជាង បើធៀបនឹងលោក David Cameron ព្រោះលោក និងអតីតចៅក្រម Michael Gove តែងប្រើ Apple Watch នៅក្នុងកិច្ចប្រជុំ។ នាឡេកាឆ្លាតវៃរបស់ Apple មានកំហុសឆ្គងមួយចំនួន ដែលអាចត្រូវបានក្រុមហែកឃើរប្រើប្រាស់ដើម្បីបើកកាមេរ៉ា និងមីក្រូហ្វូនពីចម្ងាយដែលម្ចាស់របស់វាមិនបានដឹងខ្លួន។
ដូចគ្នានេះដែរ យោងតាម Sydney Morning Herald នាយករដ្ឋមន្ដ្រីអូស្ដ្រាលី Malcolm Turnbull បានអះអាងថា នឹងមិនមានមន្ដ្រីណាម្នាក់ប្រើប្រាស់ Apple Watch ក្នុងកិច្ចប្រជុំសភា។ ប៉ុន្តែ លោក Turnbull ស្រឡាញ់នាឡេការបស់ Apple នេះ ព្រោះមានមនុស្សជាច្រើនបានឃើញលោក ប្រើប្រាស់វាក្រៅកិច្ចប្រជុំ។
បច្ចុប្បន្ន ទាំងរាជរដ្ឋាភិបាលអង់គ្លេស ទាំងអូស្ដ្រាលី សុទ្ធតែមិនបាននិយាយដល់ស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងៗ។ គេមិនដឹងថា តើស្មាតហ្វូននឹងមានវាសនាដូច Apple Watch ដែរ ឬយ៉ាងណា។
ប្រែសម្រួល ៖ បុត្រាប្រភព ៖ theverge