ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០​នាក់​ត្រូវបាន​ស្លាប់ បន្ទាប់​ពី​យន្តហោះ​របស់​កង   កម្លាំង​ សន្តិសុខ​ព្រំ ដែន បាន​ធ្លាក់​នៅ​ក្បែរ​ទី​អាកាសយានដ្ឋាន​ញ៉ូ​ដេលី ក្នុង​  ប្រទេស  ​ឥណ្ឌា នេះ​បើ​យោងតាម​ការចេញ ផ្សាយរ​បស់​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​។​

/

​យោង​តាម​សំដី​របស់    ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា យន្តហោះ​យោធា​មួយ​នេះ​បាន​ធ្លាក់​មក​បុក​នឹង​ជញ្ជាំង​របង​មួយ​ក្បែរ​ អាកាសយានដ្ឋាន​ញ៉ូ​ដេលី ប៉ុន្តែ​គេ​មិនដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ធ្លាក់​នោះទេ គ្រាន់តែ​ដឹងថា មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់ រួម​ទាំង​ពី​ឡុត ដែល​សរុប ១០​នាក់ គឺ​ស្លាប់​ទាំងអស់​៕​

/

/

/

/

 

ប្រភព ៖ AP និង ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី