(បរទេស)៖ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញក្មេងស្រីម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន នៅលើដើមឈើមួយហើយដាក់ទូរស័ព្ទផ្សាយផ្ទាល់ពីការស្លាប់របស់នាងនៅលើបណ្តាញសង្គមទៀតផង។

ប៉ូលីសនៅរដ្ឋ Georgia និយាយថា មានអ្នករាយការណ៍រឿងនេះ បន្ទាប់ពីបានឃើញវីដេអូ ដែលក្មេងស្រីដាក់ ថតខ្លួនឯង កំពុងធ្វើអត្តឃាតប៉ុន្តែ នៅពេលសមត្ថកិច្ចមកដល់ ក្មេងស្រីបានបាត់ បង់ជីវិតទៅហើយ។ ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំឈ្មោះ Katelyn Nichole Davis ត្រូវបានមនុស្សជាច្រើនបាន ឃើញវីដេអូដែលនាងថត សកម្មភាពសម្លាប់ខ្លួន ឯងនៅលើដើមឈើ ហើយមុនពេលធ្វើអត្តឃាត នាងតូចក៏សុំទោស មិត្តភក្តិនិង ឪពុកម្តាយដែរ។

Davis ជាសិស្សរៀននៅឯសាលា Cedartown តែអកុសលនាងបានស្លាប់ ទៅហើយដោយគ្មាននរណា ដឹងច្បាស់ពីការធ្វើអត្តឃាត នេះនៅឡើយទេ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង