
លោក Nazril Ariel តារាចំរៀងរ៉ុកល្បីឈ្មោះរបស់ប្រទេសឥណ្ឌូណេស៊ី ពេលនេះជួបបញ្ហាផ្ទាល់ខ្លួនធ្ងន់ធ្ងរមួយ ដោយត្រូវតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេលដល់ទៅជាង៣ឆ្នាំ ក្រោយពីខ្សែអាត់វីដេអូសិច ដែលគេចោទប្រកាន់ថាជារបស់លោករួមភេទជាមួយតារាក្នុងកម្មវិធី តាមទូរទស្សន៍២នាក់ ដែលលេចធ្លាយតាមអ៊ីនធើរណេត ។ ការកាត់ទោសលោក Nazril riel បង្កឱ្យពួកអ្នកគាំទ្រលោកមានការខឹងសម្បាយ៉ាងខ្លាំង ។
ចៅក្រមតុលាការឥណ្ឌូណេស៊ីថ្លែងក្នុងសាលក្រម ថា លោក Nazril riel អាយុ២៩ឆ្នាំ ជាប្រធានក្រុមចំរៀងឈ្មោះ Peterpan ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះពីបទធ្វើឱ្យ លេចធ្លាយខ្សែអាត់វីដេអូសិច បណ្តាលឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនារី២នាក់ ។
លោក Nazril Ariel បានប្រគល់ខ្លួនឱ្យប៉ូលិសកាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០១០ កន្លងមក ចំពេលកំពុងមានរឿងអាស្រូវផ្លូវភេទរបស់លោកដែលថា លោកបានរួមភេទជាមួយនារីជាតារាក្នុងកម្មវិធីតាមទូរទស្សន៍២នាក់ ម្នាក់ឈ្មោះ Luna Maya និងម្នាក់ទៀតឈ្មោះ Cut Tari ។ លោក Nazril Ariel មិនត្រឹមតែទទួលបានភាពល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងទទួលបានភាពល្បីល្បាញក្នុងតំបន់អាស៊ី អាគ្នេយ៍ទៀតផង ៕
http://kohsantepheapdaily.com.kh/art...31-010458.html