
ក្រុមហ៊ុន អាកាសចរណ៍ថៃមួយបានសំរេចជ្រើសរើសបញ្ចូលជានយោជិតរបស់ខ្លួននូវ អ្នកវះកាត់ប្តូរភេទពីប្រុសមកស្រីជាសញ្ញាបង្ហាញលក្ខណៈ ស្មើភាពរវាងបុរស និងនារី ។
ក្រុមហ៊ុន PC AIR គឺជាក្រុមហ៊ុនអាកាសចរណ៍មួយដែលចង់បង្ហាញពីការអត់ឱនអធ្យាស្រ័យ ហើយទទួលយកមនុស្សគ្រប់ប្រភេទ ។ ហេតុនេះហើយបានជាក្រុមហ៊ុននេះឱ្យដឹងថា ខ្លួននឹងជ្រើសរើសនិយោជិតថ្មីៗ សំរាប់បំរើការក្នុងយន្តហោះ និងថាការជ្រើសរើសបើកចំហសំរាប់មនុស្សភេទទី៣ គឺពួកអ្នកវះកាត់ប្តូរភេទ ។ ក្នុង ចំណោមបុគ្គលិកដែលជ្រើសរើសថ្មីទាំងនេះគេដឹងរួចហើយថា មានបវរកញ្ញាវះកាត់ប្តូរភេទ MISS TIFANY 2007 ដែលការប្រកួតនេះគឺជ្រើសរើសសំរស់ពួកបុរសដែលវះកាត់ប្តូរភេទមក ជាស្រី ។ នាងនឹងស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ ។ សរុបនឹងមានបុរសវះកាត់ប្តូរភេទជាស្រីចំនួន៣នាក់ ដែលត្រូវជ្រើសរើសបញ្ចូលក្នុងក្រុមហ៊ុននេះ ទោះបីក្រុមហ៊ុននិយាយថា ចង់បានមនុស្សភេទនេះច្រើនទៀតក៏ដោយ ។
ក្រុម ហ៊ុន PC AIR និយាយថា កូតាដំបូងរបស់យើងជ្រើសរើសអ្នកវះកាត់ប្តូរភេទជាស្រី៣នាក់ ប៉ុន្តែុយើងគ្រោងជ្រើសរើសបន្ថែមទៀតនាពេលអនាគត ។ ដើម្បីកុំឱ្យពួកអ្នកដំណើរមានការភាន់ច្រឡំនិយោជិតបំរើការ ក្នុងយន្តហោះជាបុរសវះកាត់ប្តូរភេទជាស្រី ត្រូវមានអ្វីជាសំគាល់ប្រាប់ថា ពួកគេជាភេទទី៣ ។ ការប្រកាសនេះធ្វើឡើង ខណៈដែលប្រទេសថៃមានអ្នកវះកាត់ប្តូរភេទកាន់តែច្រើនឡើង ហើយពួកគេជាកម្មវត្ថុនៃការរើសអើង ៕
http://kohsantepheapdaily.com.kh/art...131-00138.html