យោងប្រភពព័ត៌មាន ចិនស៊ិនហូ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ ២០១១នេះថា ប្រសិនបើមានជនជាតិចិនណាម្នាក់ ទទួលស្វាគមន៍ជាមួយបងប្អូន ឬក៏មិត្តណាម្នាក់ ដោយយកដៃក្តោបគ្នា ហើយមេដៃទាំងពីរដាក់ចង្អុលឡើងលើ យើងមិនត្រូវមានការភ្ញាក់ផ្អើលឡើយ ពីព្រោះគេធ្វើបែបនេះ ដើម្បីបង្ហាញជាសញ្ញា នៃការនិមិត្តរូបសត្វទន្សាយ នៅក្នុងឆ្នាំថ្មីនេះ ហើយសញ្ញានេះនឹងនាំមកនូវសំណាងល្អ ដល់ក្រុមគ្រួសារ និងមិត្តភក្តិ ។

គួរបញ្ជាក់ផងដែរថា សញ្ញានេះត្រូវបានក្រុមយុវជនចិន យកមកប្រើប្រាស់ទូទាំងប្រទេស ដើម្បីបង្ហាញពី ៉ ភាពឆើតឆាយ និងភាពឆ្លាតវៃ ៉ នេះបើតាមសម្តីរបស់ និស្សិតសកលវិទ្យាល័យម្នាក់ ដែលមានឈ្មោះថា ហ្គេង ជា ។

ឥឡូវនេះរូបតុក្កតា និងសំលៀកបំពាក់ ដែលរូបទន្សាយត្រូវបានដាក់លក់ នៅតាមហាងលក់ទំនិញទាំងអស់នៅក្នុងប្រទេសចិន រួមទាំងសត្វទន្សាយក៏ត្រូវបានដាក់លក់នៅក្នុងហាង ទាំងនោះផងដែរ ។

http://dap-news.com/index.php?option...rld&Itemid=457