PRACHIN BURI -- ទារិកាអាយុ ៣ខែរបស់ឪពុកម្តាយវ័យជំទង់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលនាង ត្រូវបានកិនអូស នៅលើដងផ្លូវ បន្ទាប់ពីសំពត់រុំខ្លួនរបស់នាង ជាប់នឹងកង់ខាងក្រោយរបស់ម៉ូតូម្ដាយឪពុករបស់នាង។

ម្តាយវ័យ ១៦ ឆ្នាំ និងប្ដីអាយុ ១៩ ឆ្នាំរបស់ទារិកាអភ័ពនេះ មានការរន្ធត់យ៉ាងខ្លាំង នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ កាលពីយប់ថ្ងៃអាទិត្យ នៅលើដងផ្លូវ Wang Takhian-Wang Thachang ក្នុងស្រុក Kabin Buri ។ លោក Wang Takhian Pol Capt Mani Saengchayapha បាននិយាយថា ទារិកានេះ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើថ្ងាសរបស់នាង ដែលត្រូវបានគេជឿថា ជាលទ្ធផលនៃកកិតនឹងផ្លូវថ្នល់។

/ យោងតាមការស៊ើបអង្កេតមួយបានឱ្យដឹងថា ម្តាយដែលជិះនៅពីក្រោយប្ដី ដោយធ្វើដំណើរពីក្រុងសក្វាវ មិនដឹងថា ក្រណាត់រុំជុំវិញកូនរបស់ខ្លួនរលុងធ្លាក់នោះទេ។ វា បានជាប់នៅក្នុងកង់ខាងក្រោយរបស់ម៉ូតូ ហើយទារិកាត្រូវបានទាញអូស ទៅតាមដងផ្លូវ។

វាយឺតពេលទៅហើយ ក្នុងការជួយសង្រ្គោះជីវិតទារិកាតូចនេះ នៅពេលដែលនាង ត្រូវបានទាញរបូតចេញពីរង្វង់ដៃឱបក្រសោបរបស់ម្ដាយនាង៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost