(ស្រីលង្កា)៖ ប្រជាជនស្រីលង្កាប្រមាណពី៣០០ ទៅ៤០០នាក់ត្រូវបានអាជ្ញាធរអះអាងថា កំពុងតែជាប់ខ្លួននៅឡើយ ក្រោមគំនរដីបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លំាងជាប់គ្នាបីថ្ងៃ នៅប្រទេសដីកោះនៃមហាសមុទ្រ ឥណ្ឌាមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀល ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

/

/

រហូតមកដល់ថ្ងៃពុធនេះ មនុស្សជិត ២០០,០០០នាក់ហើយ បានបង្ខំចិត្តជម្លៀសខ្លួនចេញពី លំនៅដ្ឋានរបស់ពួកគេ ដែលស្ថិតនៅភាគកណ្តាលប្រទេស ស្របពេលដែលមនុស្សស្លាប់ជាក់ស្តែង បង្កឡើងដោយគ្រោះធម្មជាតិអាក្រក់បំផុតក្នុងឆ្នាំនេះ បានកើនឡើងដល់៣៥នាក់។ អាជ្ញាធរកំពុង តែបន្តជីកកកាយរកមនុស្សជិត ៤០០នាក់ទៀត ដែលត្រូវបានគេះអាងថាកំពុងជាប់ក្រោមគំនរដី ហើយដែលចំនួនមនុស្សស្លាប់ក៏ត្រូវបានគេរំពឹងទុកថា នឹងកើនឡើងច្រើនថែមទៀតដែរ។

/

គួរបញ្ជាក់ថា ការបាក់ដីបានកើតឡើងជាច្រើនកន្លែងធំៗដូចជានៅតំបន់ Aranayaka និងមួយទៀតនៅ Nanayakkara ដែលសរុបមនុស្សរងគ្រោះអាចមានជាង ៥០០នាក់ឯណោះ ដែលកំពុងបាត់ខ្លួន។ រហូតមកទល់នឹងពេលនេះអាជ្ញាធរស្រីលង្កា កំពុងបង្កើតការជួយសង្គ្រោះ ប្រជាជន ដោយមានការចូលពីកាកបាតក្រហម និងយោធា៕

/

/

/

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី