កាលពីថ្ងៃទី ១៩​ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្សាទំនើប AEON Mall ក្រុមហ៊ុន SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះនៅប្រទេសបារាំង បានរៀបចំនូវកម្មវិធីដាក់សម្ភោធជាផ្លូវការនូវផលិតផលកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ SUGAR F7 Mini។

គួររំលឹកផងដែរថា ក្រុមហ៊ុន SUGAR FRANCE គឺជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងគេនៅកម្ពុជា មានបំពាក់ដោយត្បូងប្រណិត​ស្វារ៉ូស្គី​ពីប្រទេសអូទ្រីស នឹងល្បីបំផុតនៅសហភាពអ៊ឺរ៉ុប រចនាឡើងសាកសមទៅនឹងយុវវ័យទាន់សម័យទាំងបុរស និងនារី នៅពេលនេះកំពុងតែមានវត្តមាននៅក្នុងទីផ្សារកម្ពុជាហើយ ដែលធ្វើអោយបណ្តាអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនរឹតតែមានភាពភ្ញាក់ផ្អើលបន្ថែមទៀត ពិសេសទៅលើការរចនាល្អឯក មុខងារ គុណភាព ជាមួយតម្លៃដ៏ពិសេសបំផុត។

/

នៅក្នុងដំណើរការនៃការសម្ភោធដាក់លក់ជាផ្លូវការនេះ មានការចូលរួមលេងនូវល្បែងកំសាន្តសប្បាយៗ ការប្រកួតរូបថតសែលហ្វីជាមួយនឹងផ្ទាំងរូបថត SUGARដើម្បីមានឳកាសឈ្នះទូរស័ព្ទដៃមួយគ្រឿងពី SUGAR និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត  ការសម្តែងShow ពិសេស ការបង្ហាញម៉ូតពីតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទដៃ SUGAR ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងការបញ្ជាទិញជាច្រើនគ្រឿងផងដែរ។

/

លោក យិន ឌីណា អ្នកតំណាងក្រុមហ៊ុន SUGAR ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា SUGAR F7 mini មានបំពាក់ដោយ 4GB RAM, អង្គចងចាំ 32 GB ជាមួយនឹងទំហំថ្ម 3000mAh រីឯការសាកថ្មវិញគឺត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះបានរហូតដល់ទៅ ៨០ភាគរយ។ លោកបានបន្ថែមទៀតថា រីឯតម្លៃរបស់ SUGAR F7 mini នេះវិញគឺមានតម្លៃត្រឺមតែ 269 ដុល្លាប៉ុណ្ណោះ៕

/

/

/

/