ក្រសួងដឹកជញ្ជូនកំពុងចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនចំនួន ២​ នៅសប្ដាហ៍នេះ ដើម្បីបំពេញតម្រូវការអ្នកដែលកំពុងធ្វើដំណើរមុនថ្ងៃចូលឆ្នាំខ្មែរ ។

ប្រភពដដែលបន្តថា រថភ្លើងនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រហែល ៤៨ គីឡូម៉ែត្ររវាងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ នឹងដំណើរការនៅថ្ងៃនេះ ។ ទទ្ទឹមនឹងនេះផងដែរសេវាកម្មផ្លូវទឹក (កាណូត)​ ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ ខេត្តកណ្តាលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក វ៉ា សុីមសូរីយ៉ា បាននិយាយថា សេវាកម្មនេះគឺជាអំណោយជូនដល់ប្រជាជនកម្ពុជា សម្រាប់ទិវាបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា សេវារថភ្លើងដែលបើកដំណើរការដោយ Royal Railways នឹងមិនគិតថ្លៃរហូតដល់ចុងខែកក្កដា ខណៈពេលដែលសេវាខាងផ្លូវទឹក ក៏មានវិធានការដូចគ្នាផងដែរ ។ 

/

លោក វ៉ា សុីមសូរីយ៉ា បន្ថែមទៀតថា មានស្ថានីយ៍ចំនួន ៥ នៅតាមបណ្តោយផ្លូវទឹក ដែលមានចំនួន​២៥ គីឡូម៉ែត្រ ពីព្រែកព្នៅទៅតាខ្មៅហើយសេវាកម្មនេះនឹងចំណាយពេលប្រហែលជា ៣៥ នាទីជាមធ្យម ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes