ត្រូវ​បណ្តេញ​ចេញ​ពី​ជំរំ​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទីន​មួយ​ ភេរ​វករ​ប្រមាណ​ជា​២០​នាក់​អាច​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ក្រិច អាល្លឺ​ម៉ង់​ និង​បារាំង។#គេ​ហៅ​ពួក​នេះ​ថា «ពួក​លាក់​ខ្លួន​តា​មៀរ​» ពួក​ជីហាដ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​ប្រមាណ​ជា​៥០​នាក់​បាន​ហាត់​រៀន​ត្រង់​ចន្លោះ​បារ៉ាស់​របស់​កង​ទ ័ព​លី​បង់​ និង​ច្រក​ចូល​ជំរំ​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទីន EIN HELOUE ស្ថិត​នៅ​ចំងាយ​ប្រមាណ​​៣០​គីឡូ​ម៉ែត្រ​​ខាង​ត្បូង​ក្រុង​បៃ​រូត​។ ក្នុង​ចំណោម​ពួក​នេះ​មាន​មួយ​ចំនួន​បាន​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​នានា​ប្រឆាំង​កង​កំលាំង​អ.ស.ប​នៅ​លី​ប ង់​(FINUL)។​អ្នក​ឯ​ទៀត​​ជា​អ្នក​ទទួល​ខុស​ត្រូវ​​លើ​ការ​វាយ​ប្រហារ​នានា​ប្រឆាំង​កង​ទ័ព​លី​បង់​។ ពួក​នេះ​ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទីន​។ មាន​ពួក​សកម្ម​ប្រយុទ្ធ​ដទៃ​ទៀត​ជា​ជន​ជាតិ​ស៊ីរី អារ៉ា​ប៊ី​សា​អ៊ូ​ឌីត យេ​ម៉ែន បន្លំ​ខ្លួន​មក​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទីន​ទាំង​ឡាយ៕