ផ្លូវ​ដែកដែល​ចាត់​ទុក​ថា លំបាក​សាង​សង់​​បំផុត​ និង​ចំណាយ​ប្រាក់​អស់​ច្រើន​នៅ​ចិន​ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ហើយកាល​ពី​ថ្ងៃទី២ ២ ធ្នូ ។# ការ​​ធ្វើ​ដំណើរ​ដំបូង​គេ​តាម​ផ្លូវ​ដែក​នេះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​១០ និង​១៨នាទី​​ម៉ោង​ក្នុង​ស្រុក​ ខណៈ​ដែល​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ជាង​៩០០នាក់​​ ចាក​ចេញ​ពីស្ថានីយ​​រថ​ភ្លើង​ ENSHI ​ខេត្ត​​ហ៊ូ​បី (ភាគកណ្តាល​ប្រទេស) ទៅ​កាន់​​យី​ចាង​​ដែលប្រើពេល​ជាង​២​ម៉ោង ។ នា​ថ្ងៃទី២២ ធ្នូ ក្នុង​ដំណើរ​បើក​សម្ពោធ​​រថ​ភ្លើង​រត់​លើ​ពាក់​កណ្តាល​នៃ​ផ្លូវ​ដែក​​​នេះ​ដែល​ប្រវែង​៣៧៧​គ.ម។ នា​ថ្ងៃទី២៥ ធ្នូ រថ​ភ្លើង​​៥ខ្សែ​​នឹងបើក​លើ​ផ្លូវ​រថ​ភ្លើង​នេះ​ទាំង​មូល​ ហើយ​ចំនួន​រថ​ភ្លើង​​រត់​លើ​ផ្លូវ​ដែលនេះ​នឹង​បន្ថែមចាប់ពីថ្ងៃទី១១ មករា ឆ្នាំ ២០១១ ទៅ ពេល​ផ្លូវ​រថ​​ភ្លើង​នេះ​ដាក់ឱ្យ​ប្រើ​ប្រាស់​​ពេញលេញ ។#ដើម្បី​កសាង​ផ្លូវ​ដែកនេះ​គេ​ចំណាយ​ពេល​អស់​៧​ឆ្នាំប្រើ​កម្ម​ករ​៥០.០០០​នាក់ ដើម្បី​ជីក​ផ្លូវ​​រូង​ក្រោម​ដី​​​ចំនួន១៥៩ និងកសាង​ស្ពាន២៥៣​កាត់​ភ្នំតំបន់​ខ្ពង់​រាប​យុន​ណាន់-ហ្គីហ្សូ ។ ផ្លូវ​រថ​ភ្លើង​នោះចំណាយ​ប្រាក់​សាងសង់​​ដល់​#ទៅ​​២២,៧​ពាន់លានយន់ (៣,៤១​ពាន់​លាន​ដុល្លារ)៕